Roberto Firmino ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​បើកបរ​ក្នុង​អាកា​រៈ​ស្រវឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​របស់ Liverpool អាច​លេង​ការប្រកួត​ទល់នឹង Stoke City យប់​នេះ​បាន​ហើយ​រូបគេ​ក៏បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ​កីឡាករ​ដទៃទៀត​ក្នុង​ក្រុម​លោក Jurgen Klopp វិញ​ហើយ​ដែរ បើទោះបីជា​ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកបរ​ក្នុង​អាកា​រៈ​ស្រវឹង​ក៏ដោយ​នោះ​។​
Roberto Firmino ត្រូវបាន​ប៉ូលិស​ក្នុង​តំបន់ Merseyside ឃាត់ខ្លួន​នៅ​យប់​ឈានចូល​ថ្ងៃបុណ្យ​ណូអែល បន្ទាប់ពី​ប៉ូលិស​ពិនិត្យឃើញថា​កិ​ឡាករ​រូបនេះ បើកបរ​ក្នុង​អាកា​រៈ​ស្រវឹង ។​
​យ៉ាងណាមិញ​ជុំវិញ​ករណី​ខាងលើនេះ ក្លប មិនទាន់បាន​បកស្រាយ​យ៉ាងណាទេ​គឺ​ទុកពេល​ឲ្យ​ប៉ូលិស​ធ្វើការ​តាមផ្លូវ​ច្បាប់ ហើយ Firmino នឹងត្រូវ​ចូលខ្លួន​នៅ​តុលាការ ថ្ងៃទី​៣១​ខែមករា ឆ្នាំក្រោយ ចំ​ថ្ងៃ​ដែល Liverpool ត្រូវ​ស្វាគមន៍ ក្រុម​កំពូល​តារាង Chelsea នៅ​ទឹកដី Anfield៕

firmino_drunk1_large