មេម៉ាយ​២​ខែ​មាន​ប្រុស​ស្នេហ៍មក​ដេកលើ​ផ្ទះ​ត្រូវ​ប្តី​មុន​​កាប់ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2016 ក+ ក-

​ខេត្តកំពត​៖​បុរស​ម្នាក់​ត្រូវបាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ស្នេហា​ត្រីកោន កាលពី​វេលា​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​មនុស្ស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយ​គេ​លប​កាប់​និង​ពូថៅ​នៅ​ចំណុច​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ខេត្តកំពត​។​
​ជនរងគ្រោះ​ខាងលើ​ត្រូវគេ​ស្គាល់ឈ្មោះ​សៅ​ចាន់ថន (​ហៅ​ខូ​យ​)​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​រស់នៅ​ភូមិ​ដំណាក់​ចំបក់​ឃុំ​សំរោង​លើ​ស្រុក​បន្ទាយមាស​។​
​ប្រភពព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ​កន្លែងកើតហេតុ​បានអោយដឹងថា ជនរងគ្រោះ​ខាងលើ​ធ្លាប់មាន​ការទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែលជា​ប្រពន្ធ​ជនដៃដល់ ចំណែក​ជនដៃដល់​ត្រូវគេ​ស្គាល់ឈ្មោះ ជ័យ ប៉ុន​ធឿន ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំមាន​ទីលំនៅ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ស្ត្រី​មេម៉ាយ​ខាងលើ​នោះ​ត្រូវគេ​ស្គាល់ឈ្មោះ កែវ ច្រាន់ អាយុ​៤០​ឆ្នាំ​ត្រូវជា​ប្រពន្ធ​របស់​ជនដៃដល់​ខាងលើ តែ​ត្រូវបាន​លែងលះគ្នា​អស់​រយៈពេល​២​ខែ​ទៅហើយ ក៍​ព្រោះតែ​ភ្លើង​ច​ប្រច័ណ្ឌ​ក៍បាន​ព្យាយាម​ឃ្លាំមើល ឃើញថា​មាន​ប្រុស​ដេក​នៅផ្ទះ​ជនដៃដល់​ខាងលើ​ក៍លប​កាប់​ប្រហា​ទៅលើ​ជនរងគ្រោះ​និង​ពូថៅ​សម្លាប់​តែម្តង​។​
​ក្រោយ​កើតហេតុ​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៦​កម្លាំង​នគ​បាល​បច្ចេកទេស​និង​កម្លាំង​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគ​បាល​ខេត្ត​បានធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​ឃើញថា​សាកសព​ត្រូវគេ​កាប់​ជាច្រើន​ពូថៅ​ពិតប្រាកដ​មែន​។ ចំណែក​ស្ត្រី​មេម៉ាយ​ឈ្មោះ កែវ ច្រាន់ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​ស៊ើបអង្កេត​បន្ត​។ ចំណែក​សាកសព​ជនរងគ្រោះ​ខាងលើ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ត្រួតពិនិត្យ​រួច បានប្រគល់​អោយទៅ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីរ​។​
​លោក ទន់ រ៉ូ អធិកា​ស្រុក​បន្ទាយមាស​បានបញ្ជាក់​អោយដឹងថា ជនដៃដល់​ឈ្មោះ ជ័យ ប៉ុន​ធឿ​ង ដែល​ត្រូវជា​ប្តី​មុន​របស់​ស្ត្រី​មេម៉ាយ​២​ខែ​ខាងលើ ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ដើម្បី​ឃាត​ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​ក្នុង​រយៈពេល​ដ៍​ខ្លី​ខាងមុខនេះ​៕

15782196_1812166305688598_1297768785_n15750349_1812166302355265_1978204634_n15782072_1812166289021933_1638475798_n