មនុស្ស​៣២​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2016 ក+ ក-

​ហ្វីលីពីន​៖​ប៉ូលិស​និង​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​យ៉ាងហោចណាស់​៣២​នាក់​បាន​រងរបួស​នៅពេល​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​បាន​ផ្ទុះ​ខណៈពេលដែល​ពួកគេ​មើល​ការប្រកួត​ប្រដាល់​នៅ​ទីប្រជុំជន​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​អំឡុង​ពិធីបុណ្យ​ឈប់សម្រាក​ប្រចាំឆ្នាំ​មួយ​។​
​អ្នករបួស​១៦​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នានា​ខណៈ​មនុស្ស​១៦​នាក់​ផ្សេងទៀត​បាន​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​ការព្យាបាល​ក្នុង​ទីប្រជុំជន Hilongos នៃ​ខេត្ត Leyte ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Jenyzen Enciso ដែលជា​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត​។​
​លោកស្រី​បាន​និយាយថា ប៉ូលិស​បាន​រកឃើញ​សម្បក​គ្រាប់កាំភ្លើង​ត្បាល់​៨១​មី​លី​ម៉ែត្រ​ចំនួន​មួយ​និង​ទូរស័ព្ទដៃ​មួយគ្រឿង​ដែល​ជាក់ស្តែង​ត្រូវបាន​ប្រើ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ច្នៃ​នេះ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​នរណាម្នាក់​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​ហើយ​ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​វាយប្រហារ​។​
​គួរ​បញ្ជាក់ថា ក្នុងចំណោម​ជនរងគ្រោះ​ក៏​រួមមាន​កុមារ​យ៉ាងហោចណាស់​១០​នាក់​ផងដែរ​ដែលមាន​អាយុ​ចន្លោះ​ពី​៧​ទៅ​១៥​ឆ្នាំ​៕

davao-bombing