សមត្ថកិច្ច​ដោះលែង​ជនសង្ស័យ​ករណី​បាញ់សម្លាប់​គ្រូសូត្រស្តាំ​វត្ត​ភ្នៀ​ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2015 ក+ ក-

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ដោះលែង​វិញ​ហើយ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ កន្លងមកនេះ ក្រោយពេល​ឃាត់ខ្លួន​នៅ​យប់កើតហេតុ​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​ភិក្ខុសង្ឃ​មួយអង្គ ជា​គ្រូសូត្រស្តាំ​នៅ​វត្ត​ភ្នៀ​ត ខណៈ​កំពុង​គង់​ទេសនា​នៅក្នុង​រោងបុណ្យ​មួយ​ក្នុងភូមិ​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា សា​រ៉ុ​ម មាន​ទីលំនៅ​ក្នុងភូមិ​តាំងរ​ងៀង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ដែល​គេ​ដឹងថា ធ្លាប់​បួស​ជា​សង្ឃ​គង់នៅ​វត្ត​ភ្នៀ​ត​កាលពី​ឆ្នាំ​២០១០ នឹង​ទើបតែ​សឹក​ទៅជា​គ្រហស្ថ​វិញ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ។

បើតាម​ប្រព​ភ​ព័ត៌មាន​ពី​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃទី​២៧ ឆ្នាំ​២០១៤​នេះ ជន សង្ស័យ​ឈ្មោះ ជា សា​រ៉ុ​ម ត្រូវ​សមត្ថកិច្ច​ដោះលែង​វិញ​ហើយ ដោយសារ​មាន​បងប្អូន​មក​ធានា នៅ​ចំពោះមុខ​សមត្ថកិច្ច​។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​កាល​នៅ​ជា​ភិក្ខុសង្ឃ​ធ្លាប់បាន​ឈ្លោះ​គ្នា​ជាមួយ​ភ​ក្ខុ​សង្ឃ​រងគ្រោះ​ដោយសារតែ​សង្ឃ​រងគ្រោះ​មាន​ប្រជាប្រិយភាព​ក្នុងការ​សម្តែង​ធម្មទេសនា​ជាង ហើយ​នៅក្នុង​ថ្ងៃកើតហេតុ​បុរស​សង្ស័យ​ក៏បាន​ទៅ​ចូលក្នុង​ពិធីបុណ្យ​មួយ​នៅក្បែរ​រោងបុណ្យ​កន្លែង កើតហេតុ​ដែរ​។ ចាប់តាំងពី​ថ្ងៃ​ឃាត់ខ្លួន​រហូតមកដល់​ពេលនេះ​ជនសង្ស័យ​មិនទាន់​ឆ្លើយ សារភាព​នៅឡើយ​ទេ​។​

សូមបញ្ជាក់ថា ភិក្ខុសង្ឃ​មួយអង្គ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​ពីក្រោយ ចំ​ព្រះ​កេស​ធ្លាយ​មកដល់​មាត់​បណ្តាលឱ្យ​អនិច្ចធម្ម​នៅនឹងកន្លែង​កើតហេតុ ខណៈ​កំពុង គង់​ទេសនា​នៅក្នុង​រោងបុណ្យ​ក្នុងភូមិ​មួយកន្លែង​។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង ៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

ភិក្ខុសង្ឃ​ដែល​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​បណ្តាលឱ្យ អនិច្ចធម្ម​មាន ព្រះនាម ម៉ឹង អ៊ុំ ព្រះជន្ម​៧៦​ឆ្នាំ ជា​គ្រូសូត្រស្តាំ គង់នៅ​ក្នុង​វត្ត​ភ្នៀ​ត ក្នុងភូមិ​-​ឃុំ កើតហេតុ ហើយ​ព្រះអង្គ​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ថ្មី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​នៅ​ទីតាំង​កើតហេតុ ដោយ​រក​មិនឃើញ​សម្បក​គ្រា​ប់ក​ន្ទុះ​នោះទេ​។ សមត្ថកិច្ច​មិនទាន់​ធ្វើការ​សន្និដ្ឋានថា​អំពើ​បាញ់ប្រហារ​នេះ​ជា​ករណី អ្វី​នៅឡើយ​ទេ តែម​ជ្ឍ​ដ្ឋា​ន​មហាជន​ដាក់​ការសង្ស័យថា​ជា​រឿង​គំនុំ​៕

---------------------------