Man Utd គ្រោង​ចំណាយ​៨០​លាន​ផោន​ទិញយក Harry Kane
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2017 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Calciomercato បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United គ្រោង​ចំណាយ​៨០​លាន​ផោន​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ Harry Kane ពី​ក្រុម​មាន់​ខ្នាយ​មាស Tottenham ។​
​ខ្សែប្រយុទ្ធ​ក្រុម​មាន់​ខ្នាយ​មាស បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ចំនួន​២៦​នៅ​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុននឹង​១០​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៤ ប្រកួត​នៅ​រដូវ​កាល​នេះហើយ​២​គ្រាប់​ថ្មីៗ​នេះ ពេល Tottenham បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-១ ជាមួយ​ក្រុម Watford នៅ​ថ្ងៃអាទិត្យ ហើយ ក៏​ជា​គ្រាប់​ទី​១០០ របស់ Kane នៅក្នុង​ក្របខ័ណ្ឌ Premier League ផងដែរ​។​
Kane ក៏​ធ្លាប់មាន​ទំនាក់ទំនង​ក្នុងការ​ផ្លាស់ប្តូរ​ទៅកាន់​ទឹកដី Old Trafford ផង​ដែល ប៉ុន្តែ​អ្វី​ត្រូវ​បានបញ្ចប់​បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​នៅក្នុង​ខែកញ្ញា​ដើម្បី​រក្សា​គាត់​បាន​ចង​ទៅនឹង​ក្រុម​មាន់​ខ្នាយ​មាស​រហូតដល់​ឆ្នាំ ២០២២ ។ ទោះបីជា​យ៉ាង​ក្តី​សារព័ត៌មាន​ខាងលើ បាន​អះអាងថា ក្លិប​ធំ​មាន​សក្តានុពល​ណាមួយ​ដែល​ផ្តល់​ចំនួន​ទឹកប្រាក់​ច្រើន​ក្នុងការ​ល្បួង​ដើម្បី​ឲ្យ​ក្លិប​មួយ​នេះ​យល់ព្រម​លក់​៕

kane_od5upm8lwrod1fjrkqc1njul4