Man Utd ត្រៀម​សំណើ​នាំយក Pepe នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

​បាល់ទាត់​៖​ក្រុម​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា ក្រុម​បាន​ត្រៀម​សំណើ​ដាក់ជូន ក្លិប Real Madrid សម្រាប់​ការផ្លាស់ប្តូរ​ខ្សែការពារ Pepe នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល នេះ​។​
​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូបនេះ បានសម្រេច​ចាកចេញ​ពី​កីឡដ្ឋាន Bernabeu​ត្រឹម រយៈពេល​៦​ខែ​ចុង​នេះ ក្រោយពី​មិន​យល់ លើ​កិច្ចសន្យា​របស់គាត់ ហើយ ត្រូវបាន​គេ​យល់ថា​លោក​នឹង​ស្វែងរក​ទ្រនំ​ថ្មី​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល ២០៦១-១៧ នេះ​។​
​លោក Zinedine Zidane គ្រូបង្វឹក​របស់ Real Madrid បាន​ទទូចថា​ខ្សែការពារ​កណ្តាល​នឹងមិន​ចាក​ចេញពី​ក្លិប​នៅ​ខែ​នេះ​ទេ​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អនាគត​យូរអង្វែង Pepe ក្រោយពី​លិច​ឮថា​កីឡាករ​រូបនេះ​បាន​ភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​ទៅកាន់​ប្រទេស​ចិន​។​
​តាម​កាសែត The Sun បាន​ឲ្យ​ដឹងថា Man United គឺ​ត្រៀមខ្លួន​ដើម្បី​ប្រជែង​ជាមួយនឹង​ក្លឹប​ចិន សម្រាប់​ហត្ថលេខា​របស់​អន្ដរជាតិ​ព័រ​ទុយ​ហ្គា​ល់​និង​មាន​ទំនុកចិត្ត​ថា​លោក Jose Mourinho គ្រូបង្វឹក​នឹង​អាច​បញ្ចុះបញ្ចូល​ខ្សែការពារ​ដែលមាន​បទ​ពិសោធ​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​មក​ប្រទេស​អង់គ្លេស​វិញ​។​
​បិសាច​ក្រហម​មិនសូវមាន​បញ្ហា ក្នុងការ​ការពារ​កណ្តា​ល​នោះទេ​ប៉ុន្តែ​វា​ត្រូវបាន​គេ​យល់ថា Mourinho ចង់​ឲ្យ Pepe ដែល​ធ្លាប់ធ្វើ​ជាមួយ​នៅ​ក្រុម Real Madrid ដើម្បី​នាំយក​បទពិសោធ​កម្រិត​កំពូល​ក្នុងការ​ត្រឡប់មកវិញ​ក្រោយ​ការដឹកនាំ​របស់គាត់​។​
​គួរ​បញ្ជាក់ថា Pepe, បាន​ផ្ទេរ​ចេញពី Porto មកកាន់​កិ​ឡា​ដ្ឋា​ន Bernabeu នៅ​ឆ្នាំ ២០០៧ ហើយ​បានធ្វើការ​បង្ហាញខ្លួន ៣២៧​ប្រកួត​សម្រាប់​ក្រុម Real Madrid និង​ជួយ​ឲ្យ Real ឈ្នះ​ពានរង្វាន់ Champions League ចំនួន​២​ដង​និង​ជើងឯក​ក្របខ័ណ្ឌ La Liga ចំនួន​២​ដង​ផងដែរ​៕

de5cdf495cfb68a4ff8bbe053bdb7bae1ac64626