Hull City ​តែងតាំង​លោក Marco Silva គ្រូបង្វឹក​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

​បាល់​ទាត់​៖​ក្រុម​ខ្លាំ​ធំ Hull City បានប្រកាស​តែងតាំង​លោក Marco Silva ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​រហូតដល់​បញ្ចប់​រដូវ​កាល​នេះ​។​
​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​៣៩​ឆ្នាំ​រូបនេះ ត្រូវបាន​ក្រុម Hull តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម បន្ទាប់ពី​បាន​បណ្តាញ​លោក Mike Phelan ចេញពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ក្រោយពី​ដឹក​បានត្រឹមតែ​៨២​ថ្ងៃ ហើយ​កុងត្រា​របស់លោក​មានរ​យៈ​ពេល​រហូតដល់​ដំណាច់​រដូវ​កាល​នេះ​។​
​ក្រោយ​ទទួល​តំណែង​ថ្មី គាត់​បាន​នាំ​សមាជិក​ចំនួន​បីនាក់​ជាមួយ​គាត់​ដែល​ក្នុងនោះ​មាន​ជំនួយការ​គ្រូបង្វឹក​លោក Joao Pedro Sousa គ្រូ​ជម្រើស​ដំបូង Goncalo Pedro និង​អ្នកចាំទី Hugo Oliveira៕

images-1