ក្លឹប​យក្ស​ពីរ​នៅ​អេ​ស្ប៉ា​ញ​​ប្រជែង​គ្នា​ទិញយក Dele Alli
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2017 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ក្រុម​ស្រុក​មួយ​បាន​ឲ្យ​ដឹងថា ក្លឹប​យក្ស​ពីរ​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ​កំពុងតែ​ប្រជែង​ដាក់​តម្លៃ​ដល់​ខ្សែបម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស Dele Alli ពី​ក្រុម Tottenham Hotspur រហូត ៧០​លាន​ផោន​។​
​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​អង់គ្លេស​រូបនេះ ត្រូវ Barcelona បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការតាមប្រមាញ់ យក​ខ្សែបម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​ខាងលើ ខណៈដែល​ក្រុម Real Madrid ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ផង បន្ទាប់ពី Alli បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ ។​
Barcelona និង Real Madrid គ្រោង​ចំណាយ​យ៉ាងហោចណាស់ ៧០​លាន​ផោន ដើម្បី​បាន​កីឡាករ Dele Alli ពី Spurs​។ ខ្សែបម្រើ​ប្រយុទ្ធ Dele Alli ត្រូវបាន​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ចំណាយ​ត្រឹមតែ ៥​លាន​ផោន​ប៉ុណ្ណោះ ទិញយក​មកពី​ក្លឹប MK Dons ដែល​កំពុង​លេង​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី ៣​របស់​អង់គ្លេស កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥៕

tottenham-hotspur-alli_large