Cristiano Ronaldo ជាប់​ជា​កីឡាករ​លេង​ល្អ​បំផុត​របស់ FIFA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2017 ក+ ក-

បាល់ទាត់​៖ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម Realmadrid កីឡាករ Cristiano Ronaldo បានឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​របស់​ស្ថាប័ន​កំពូល FIFA (The Best FIFA Football Awards) នា​យប់មិញ​នេះ នៅក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស​។ នេះ​បើ​យោងតាម​សារព័ត៌មាន Dailymail ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​
​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក FIFA ប្រគល់ជូន​បុរស​វ័យ​៣១​ឆ្នាំ ដែល​ខិតខំ​លេង​បាន​យ៉ាង​ល្អ​ទាំង​ក្នុង​ក្លឹប​អាជីព Real Madrid របស់​អេ​ស្ប៉ា​ញ និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ពេញ ១​ឆ្នាំ (​ឆ្នាំ​២០១៦) បូករួម​ទាំង​ការ​ឈ្នះ​ពាន​ផ្សេងៗ​ថែម​ទៀតផង​។​
​គួរ​បញ្ជាក់ថា អតីត​កីឡាករ​របស់​ក្លឹប Sporting Lisbon និង​ក្លឹប Manchester United, Cristiano Ronaldo ក៏បាន​ឈ្នះ​ពាន​បាល់​មាស Ballon d’Or មួយ​រួចទៅហើយ​កាលពី​ខែ​មុន ដែល​ធ្វើឡើង​ពី​ការបោះឆ្នោត​ដោយ​អ្នកគាំទ្រ គ្រូបង្វឹក សមាជិក​ក្នុង​ក្រុម រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ គ្រា​ដែល Messi ជាប់​លេខ​២ និង Griezmann ជាប់​លេខ​៣៕

3c0012a300000578-4103058-ronaldo_couldn_t_resist_a_sly_dig_at_barcelona_and_arch_rival_li-a-24_1483988789304