ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ថ្នាំញៀន​ម្នាក់​រកឃើញ​អាវុធ​AK​ច្នៃ​១​ដើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ឃាត់ខ្លួន​តាម​ដីកា​លេខ​២៤២​ត​ព្រ​/១៦​របស់​ចៅក្រម​ស៊ើបសួរ លិ សុខា ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ហេតុការណ៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា ម៉ោង​១០ និង​១៥​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​ប្រាប់ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ នូវ សា​រ៉ា ហៅ គ្រឹ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ជំនាញ​ឆែកឆេរ​នៅលើ​ខ្លួន​រកឃើញ​ថ្នាំញៀន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​
ថ្នាំ​គ្រាប់​wy​ពណ៌​ក្រហម​ចំនួន ៣​គ្រាប់​និង​បន្ត​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​រកឃើញ​៖ អាវុធ AK ច្នៃ​ចំនួន​១​ដើម បង់​ចំនួន​១ និង​គ្រាប់​ចំនួន​៣៦​គ្រាប់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​១ កង់​ម៉ូតូ​ចំនួន​៣ ស្លាក​លេខ​ម៉ូតូ​ចំនួន​២ របាំង​ច្រវាក់​ចំនួន​១​សំរាប់ កាង​ម៉ូតូ​ចំនួន​១ អាវ​នគរបាល​ចំនួន​២​ឈុត អាវ​យ៉ឺ​ត​អាវុធហត្ថ​ចំនួន​១ និង​ខោ​ប៉ា​រ៉ា​ចំនួន​១​។​
ប​ច្ច​ប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

15978512_1818186198419942_220980330_n15995736_1818186211753274_425553580_n15995713_1818186231753272_556917014_n15970542_1818186235086605_1193379788_n15942258_1818186238419938_984405173_n