លោក Louis van Gaal ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​គ្រូបង្វឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

​បាល់ទាត់​៖​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Louis van Gaal បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​ហើយ​។​
​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​វ័យ​៦៥​ឆ្នាំ​រូបនេះ សម្រេចចិត្ត​បញ្ចប់​អាជីព​ខាងលើ​បន្ទាប់ពី​ធ្លាប់​ប្រលូក​នៅក្នុង​វិស័យ​បាល់ទាត់​អស់​ពេល​ជាង​២៦​ឆ្នាំ មកហើយ​នោះ ហើយ​លើកចុងក្រោយ​បំផុត​គឺ​លោក​ត្រូវ Man Utd បណ្ដេញ​ចេញពី​តំណែង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ដឹកនាំ​ក្រុម​លើក​ពាន FA Cup កាលពី​ខែឧសភា ឆ្នាំ​២០១៦​។​
​លោក van Gaal បាន​ថ្លែងប្រាប់ De Telegraaf ថា “​ខ្ញុំ​គិតថា​គួរតែ​ដល់ពេល​ឈប់​ពី​អាជីព​បាល់ទាត់ ហើយ​ខ្ញុំ​នឹងមិន​ត្រឡប់​ទៅ​ដឹកនាំ​ក្លឹប​ណា​ទៀត​ទេ​”​។​យ៉ាងណាមិញ VanGaal បាន​ក្លាយជា​អ្នកដឹកនាំ​ទទួលបាន​ជោគជ័យ​ក្នុង​ពិភព​បាល់ទាត់​ធ្លាប់​ឈ្នះ​ពាន​ជាច្រើន​ជាមួយ Ajax, Barcelona, Bayern Munich, AZ និង Manchester United៕

325678-louis-van-gaal-epl-wave-700