Hun Sen Cup 2017 ដំណាក់កាល​ទី​១​ចាប់ផ្តើម​​នា​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

បាល់ទាត់​៖​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច ហ៊ុន សែន ឬ​ពាន Hun Sen Cup ឆ្នាំ​២០១៧ នឹង​ចាប់ផ្ដើម​ប្រកួត​ដំណាក់កាល​ទី​១ នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា​នេះហើយ ដោយមាន ៤​ប្រកួត​ត្រូវ​ជួបគ្នា​លើ​ទីលាន​ផ្សេងៗ​គ្នា ដើម្បី​សន្សំ​ពិន្ទុ​ឆ្ពោះទៅ​វគ្គ​បន្ដ ។ សម្រាប់​កម្មវិធី​បើកឆាក​នេះ រួមមាន​ពូ​ល B គឺ​ក្រុម​ខេត្តព្រៃវែង ធ្វើ​ម្ចាស់ផ្ទះ​ទទួល​ខេត្តកណ្ដាល​, ពូ​ល D ខេត្ត​ប៉ៃលិន បើក​កីឡដ្ឋាន​ខេត្ត​ទទួល​ខេត្តកំពង់ឆ្នាំង និង​ពូ​ល​C មាន ២​ប្រកួត គឺ​ខេត្តកំពង់ធំ ស្វាគមន៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក្រុម​ម្ចាស់ផ្ទះ​ខេត្តសៀមរាប ត្រូវ​ជួប​ក្រុម​ជាយដែន​ខេត្តព្រះវិហារ ។​
​គួរ​បញ្ជាក់ថា ពាន Hun Sen Cup រដូវ​កាល​ថ្មី​នេះ គឺ​បែងចែក​ការប្រកួត​ជា ៥​ដំណាក់កាល​ខុសប្លែក​ពី​ឆ្នាំមុនៗ ដោយសារ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បន្ថែម​សមាជិក​លី​គ​លំដាប់​ទី​២ ចំនួន ៩​ក្រុម​បន្ថែម​ពីលើ​សមាជិក​លី​គ​កំពូល​កម្ពុជា​ចំនួន ១០​ក្រុម​ទៀត ដែល​ធ្វើ​ឲ្យ​រយៈពេល​នៃ​ការប្រកួត​កាន់តែ​យូ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៧​ខាងមុខ​ឯណោះ​៕

1435493465-1