ចាក់សោ​បន្ទប់​ចេញទៅ​ដើរលេង​ត្រឡប់មកវិញ​ចោរ​គាស់​ផ្ទះ​លួច​ម៉ត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនរងគ្រោះ​រួម និង​មិត្តភក្តិ​ពីរ​បីនាក់​បាននាំគ្នា​ឡើងមក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ទាំង​ព្រឹក ក្រោយពី​មាន​ចោរ​គាស់​បន្ទប់​ផ្ទះជួល​លួច​យក​ម៉ូតូ​មួយគ្រឿង​រួម និង​សម្ភារៈ​។ ករណីនេះ​កើតឡើង​កាលពី​យប់​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ជនរងគ្រោះ​មានឈ្មោះ ភាព វិ​ន​ណា ភេទ​ប្រុស អាយុ​២០ ឆ្នាំ ស្នាក់​នៅផ្ទះ កើតហេតុ​ខាងលើ​។​
​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​ម៉ោង​១០​យប់​ខ្លួនគេ​បាន​បិទទ្វារ​ចាក់សោ​រួច​នាំគ្នា​ចេញទៅ​ដើរលេង​អស់ លុះ​ត្រឡប់មក​ដល់ផ្ទះ​វិញ​នៅ​វេ​ល​ម៉ោង​ប្រហែល​៣ និង​៥០​នាទី​ទៀប​ស្រាប់តែ ឃើញ​ទ្វារ​បន្ទប់​ចំហ ខណៈ​នោះគេ ដើរ​ចូលដល់​ក្នុង​បន្ទប់ ស្រាប់តែ​មិនឃើញ​ម៉ូតូ​ម៉ាក​ហុងដា​(ZOOMER.X)​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ0157 រួម​និង​ស​ម្ភ​រៈ​មួយចំនួន​ត្រូវ​ចោរលួច​យកទៅ​បាត់អស់​។ លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​រួម​និង​មិត្តភក្តិ​ពីរ​បីនាក់ បាននាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែម្តងទៅ​៕

IMG-20170120-WA0028IMG-20170120-WA0027IMG-20170120-WA0026