ពិតជា​ហ៊ាន​មែន​! បើកទ្វារ​ឡាន​លួច​កាបូប​លុយ​…..
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2017 ក+ ក-

ដោយ៖​បញ្ញា​
​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​លួច​យក​កាបូប​បានសម្រេច​ហើយ​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​បាន​ស្រែកថា ចោរៗ​ផ្អើល​ដល់​ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នាំគ្នា​ឡោមព័ទ្ធ​ដេញចាប់​ធ្វើអោយ​ចោរ​ភ័យ​ស្លន់ស្លោ​បោះ​កាបូប​ចោល​រួច​រត់គេចខ្លួន​បាត់ស្រមោល​។​
​ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧​នៅ​ចំណុច​រោងចក្រ​ក្រោ​ន ផ្លូវ​វែង​ស្រេង ទល់មុខ​វត្ត​គោក​បញ្ជាន់ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពពី​ម្ចាស់​រថយន្ត​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​រថយន្ត​ដឹក​អង្ករ​បាន​ឈប់​ញុំ​អី​នៅ​ចំណុច​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​អា​សង​កូរ៉េ​ពណ៍​ក្រហម​អត់​មាន​ស្លាក​លេខ មក​ឈប់​នៅ​ជិត​នោះ​ហើយ​អោយ​បក្សពួក​ម្នាក់​បើកទ្វារ​ចូល​យក​កាបូប​លុយ​រួច​ជិះ​ចេញ ហើយ​ខ្លួន​ឃើញ​ក៏​ស្រែកថា​ចោរៗ ធ្វើអោយ​មានការ​ដេញតាម​យ៉ាង​ប្រផិត​ប្រ​ផិ​ង​ធ្វើអោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បោះ​កាបូប​ចោល​ជិះ​រត់​យករួចខ្លួន​។​
​សមត្ថកិច្ច​បានអោយ​អោយដឹងថា​ក្នុង​កាបូប​លុយ​នោះ​មាន​លុយ​ចំនួន​៤៥០ ០០០​ម៉ឺន​រៀល ខ្សែ​.​ក​២​ខ្សែ និង​មាន​កាត​គ្រី​ម៉ូតូ និង​សំភារៈ​មួយចំនួនទៀត​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​រក្សាទុក​សំភារៈ​ទាំងនោះ​ដើម្បី​ជូន​ម្ចាស់​ដើម​វិញ រីឯ​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ព្រោះ​ជា​មុខសញ្ញា​យ៉ាងសកម្ម​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​៕

16196676_1821656274739601_141287444_o16196113_1821656308072931_2122024313_o16176903_1821656294739599_987708026_n16130004_1821656284739600_265493711_o