ស្រ្តី២នាក់​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​ដេញ​បាញ់​បណ្តាល​ឲ្យ​របួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​ដេញ​បាញ់ប្រហារ​ស្ត្រី​២​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ខណៈពេល​កំពុងបើក​រថយន្ត​ចេញពី​ក្លឹប Mango ដែល​ករណីនេះ​កើតឡើង​ជិត​ធនាគារ​កាណាឌីយ៉ា កែង​ចូលទៅ​ផ្សារ អូរ​ឡាំ​ពិ​ក សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នាយ​ប់​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧​។​
​នារី​រងគ្រោះ​ម្នាក់​ឈ្មោះ ស៊ន បូ​លីន អាយុ​២៨​ឆ្នាំ ដែល​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ខាងលើនេះ​បាន​និយាយថា មុន​កើតហេតុ ពួកគេ​ទាំង​២​នាក់​បាន​បើកឡាន​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8883 ចេញពី​ក្លឹប​កំសាន្ត Mango នៅក្នុង​ខណ្ឌចំការមន​តាម​មហាវិថី​ព្រះសីហនុ គោលបំណង​ទៅផ្ទះ​។ នារី​រងគ្រោះ​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង មិន​ចាំ​ម៉ាក​បានធ្វើការ​បាញ់ប្រហា​រ មកលើ​រថយន្ត​ពួកគេ​ខាងលើ​បណ្តាល​រងរបួស ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។ បន្ទាប់ពី​ជនសង្ស័យ​ចេញទៅ​បាត់​នារី​រងគ្រោះ​ទាំង​២​ខាងលើ​បាន​បើករថយន្ត​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​ខ្លួនឯង​ដើម្បី​ឲ្យ​ពេទ្យ​ព្យាបាល​របួស​។​
​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ ករណីនេះ​អាច​ផ្តើមចេញពី​រឿង​គំនុំ ក៏​ដោយសារតែ​ក្រុម​ខ្មាន់កាំភ្លើង ក្រោយ​បាញ់ប្រហារ​ហើយ បាន​បើក​ម៉ូតូ​គេចខ្លួនបាត់ មិនបាន​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះទេ​៕

fn-2017-01-21-06-50-14-7fn-2017-01-21-06-50-13-1fn-2017-01-21-06-50-13-0