បង្ក្រាប​ទីតាំង​លាក់​ឈើ​មួយកន្លែង​នៅ​ស្រុក​ឱ​រ៉ា​ល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​កម្លាំងចម្រុះ​កាលពី​រសៀល​ម្សិលមិញ​បាន​ចុះបង្ក្រាប​ទីតាំង​លាក់​ឈើ​មួយកន្លែង​របស់​ក្រុម​ឈ្មួញ ដែល​ដឹក​យកមក​លាក់ទុក​នៅ​ខាងក្រោយ​ភូមិ ពោធិ៍​មាន​ឃុំ​ត្រពាំង​ជោ​ស្រុក​ឪ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ នឹង​បំរុង ដឹក​យកទៅលក់​នៅឯ​ប្រទេស​វៀតណាម ។​
​ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​កម្លាំងចំរុះ បាន​ដកហូត​ឈើ​ប្រភេទ រាជ​ឈើ​កុល​ហៅ​ឈើ​ម្រេញ​បាន​ចំនួន​៩​ដុំ​ដែរ​មានមុខ​កាត់ ៥០+៥០ .៦០+៦០​ប្រវែង ៣​ម៉ែ​តទៅ​៥​ម៉ែត​។​ចំណែក វត្ថុតាង ដែល​បាន​រឹបអូស ទាំង អស់នោះ ត្រូវបាន​កម្លាំងចម្រុះ​ដឹក​យកមក​រក្សាទុក​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​ម្ចាស់​មក ធ្វើការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

IMG-20170123-WA0011IMG-20170123-WA0010IMG-20170123-WA0007