បើករថយន្ត​បុក​ចូល​រោងកុន និង​សំអាងការ​លុ​ច្ស ហើយ​រត់ឡើង​ឡាន​មួយគ្រឿង​ទៀត​គេចខ្លួនបាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​២២ ខែមករា​នេះ មាន​ករណី​រថយន្ត​សេរី​ទំនើប​ម៉ាក JAGUAR ស្លាក​លេខ​ភ្នំពេញ 2AL-1718 បើក​ដោយ​យុវជន​ម្នាក់ រួម​ដំណើរ​ដោយ​នារី​ម្នាក់​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ត្រង់​ភ្លើងស្តុប រោងកុន​លុ​ច្ស បាន​បើក​រេ​ចង្កូត​ទៅបុក​រោង​កុន​លុ​ច្ស និង​សំអាងការ​លុ​ច្ស​តែម្តង​។​
​ភ្នាក់ងារ​រាយការណ៍​ថា បន្ទាប់ពី​កើតហេតុ​អ្នកជិះ​ក្នុង​រថយន្ត​ទាំង​២​នាក់ បាន​រត់ឡើង​រថយន្ត​ទំនើប​មួយគ្រឿង​ទៀត​ជិះ​គេចខ្លួន​បាត់ស្រមោល​៕

fn-2017-01-23-00-56-04-5fn-2017-01-23-00-56-03-2