ឈូសឆាយ​ដីចំការ​ប្រទះឃើញ​គ្រាប់បែក​សល់​ពី​សង្គ្រាម​២​កេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

ដោយ៖ប៉ែន សុផល
​ខេត្តបាត់ដំបង​៖​អ្នកបើក​អេ​ស្កា​ម្នាក់ ខណៈ​ឈូសឆាយ​ដំបូក​ដីចំការ​អោយ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់បែកដៃ​ដែល​សល់​ពី​សម័យ​សង្គ្រាម​ចំនួន​១២​គ្រាប់ ។ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គាស់ក្រឡ​លោក​វ៉ែន សា​វុ​ទ្ធ បានអោយដឹងថា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧​កន្លងមកនេះ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ស៊ីឈ្នួល​ភ្ជួរ​ដី​ធ្វើ​ចំការ​អោយ​អ្នកស្រុក គ្រា​កំពុង​ឈួ​ស​កាយ​ដំបូក​បាន​ប្រទះឃើញ​គ្រាប់​ចំនួន​២​កេះ​ក៍​ចុះទៅ​មើល​ហើយ​បាន​សន្និដ្ឋានថា​ជា​គ្រាប់កាំភ្លើង​ទើប​បង្ករ​ការភ្ញាក់ផ្អើល​ឡើង​និង​ប្តឹង​ដល់​សមត្ថកិច្ច​មូល​រដ្ឋា​ន​។​
​ការប្រទះឃើញ​គ្រាប់​នេះ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​ទើប​ដឹងថា​ជា​គ្រាប់បែកដៃ​ផលិត​នៅ​សហរដ្ឋអាមេរិក​ចំនួន​១២​គ្រាប់​ដែល​កងទ័ព​គាប់​ទុក​ក្នុង​ដី​កាលពី​សម័យ​សង្គ្រាម​ពិសេស​ទីតាំង​ដែល​គេ​ប្រទះឃើញ​គ្រាប់​នេះ​ជា​អតីត​ទីទួល​បោះជំរុំ​រប​ស់​កម្លាំង​ខ្មែរក្រហម ឋិត​ក្នុងភូមិ ឃុំ​និង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​
​លោក​បន្ត​រថា មកដល់​ព្រឹក​ថ្ងៃទី​២៣​ខែមករា​នេះ​កេស​គ្រាប់​ខាងលើ​នៅ​រក្សា​កន្លែង​ដើម​ដដែល​រងចាំ​អង្គភាព​ស៊ីម៉ាក​មក​ពិនិត្យ​និង​យកទៅ​រក្សាទុក​ឬ​បំផ្លាញចោល​៕

IMG_4713IMG_4708IMG_4710