មេខ្លោង​គ្រឿងញៀន​នៅ​សង្កាត់​ស្ទឹងមានជ័យ​ត្រូវបាន​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2017 ក+ ក-

ភ្នំពេញ​៖​សម្ថ​ត​កិច្ច​ខណ្ឌមានជ័យ​សហកា​រ​កម្លាំង​ប៉ុស្តិ៍​ឃាត​ខ្លួន​មេខ្លោង​ជួញដូរ​សារធាតុ​ញៀន​ម្នាក់​កាលពី​រសៀល​ម្សិលមិញ​ស្ថិតនៅតាម​ផ្ទះ​លេខ​៦៤៩ ក្នុងភូមិ​ដំណាក់​ឆំ​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ហួរ ម៉េង​វាង អធិការ​ង​ខណ្ឌមានជ័យ​និង​លោក ម៉ៅ សាវឿន នាយប៉ុស្តិ​ស្ទឹងមានជ័យ​និង​កម្លាំង អធិការ​ខណ្ឌមានជ័យ ជាច្រើន​ទៀត​ចូលរួម​។​
​លោក ហួរ ម៉េង​វ៉ាង​អធិការរង​មានជ័យ បានអោយដឹងថា​ជនសង្ស័យ​មានឈ្មោះ ណែម រត​នះ អាយុ ៣៣ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ លោក​បាន​បន្តទៀតថា​ក្នុង​ប្រតិបត្តិកា​នេះ​កម្លាំង​របស់លោក​បាន​តា​ម​ដាន​ជនសង្ស័យ​ម្នាក់នេះ​ជា​យូរ​មកហើយ​នៅថ្ងៃនេះ​ក៏​បានឃើញ​ជនសង្ស័យ​នេះ​បាននិងកំពុង​តែ​ស៊ី​បាយ​នៅ​អាសយដ្ឋាន​ខាងលើនេះ​បាន​ឃាត់ខ្លួន​មក​បាន​រកឃើញ​នៅក្នុង​ខ្លួន​មាន​ម្សៅ​ក្រាម​ស​ថ្លា (​ថ្នាំញៀន )​ចំនួន​៩​កញ្ចប់​ធំ​(​ធំ​១​និង​តូច​៨​កញ្ចប់​)​និង​កាំភ្លើង​ប៊ិច​១​ដើម​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​ប​ញ្ចូ​ន​បន្តទៅ​អធិកា​ខ​ណ្ខ​មានជ័យ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕

16244389_1823173564587872_380397476_n16244313_1823173554587873_1761265188_n16244084_1823173557921206_836211825_n16244114_1823173561254539_948326311_n