លួច​ប៉ះចំ​ម៉ូតូ​បំពាក់ GPS ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់បាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2017 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​កម្លាំង​នគរបាល​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពងទឹក​ខណ្ឌដង្កោ ធ្វើការ​ឡោមព័ទ្ធ​តាមរយៈ GPS ចាប់​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៧ នៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រហូតមកដល់​វេលា​ម៉ោង​១៣​រសៀល ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០៧​ដដែល ក៏បាន​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​
​តាមរយ​:​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ជិន សារ៉ាត់ អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែ​លា​មាន​ស្រុកកំណើត ភូមិ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែលជា​ម្ចាស់​តូច​ក្រ​ត​យានយន្ត ម៉ាក់ scopy 1FC-6648 បាន​បំពាក់​ប្រពន្ធ GPS ។​
​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​នោះ​ឈ្មោះ ស្រី សុ​ភ័​ក្រ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​លី​សែង និង​ទីកន្លែង​មិន​ប្រាកដ មាន​ស្រុកកំណើត​នៅ ភូមិ​ពងទឹក ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពា​ម៌​រ ខេត្តព្រៃវែង​។​
​តាម​ការបង្ហាញ​របស់​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ពងទឹក​បាន​អោយដឹងថា ដោយមាន​ការសហការ​យ៉ាង​យកចិត្តទុកដាក់ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ទើប​ដល់​ឈានដល់​កំណត់​មុខសញ្ញា​និង​ភិនភាគ ទីតាំង​យ៉ាងច្បាស់​តាមរយ​: GPS ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះ​អ​សន្ន​នៅ​ប៉ុស្តិ៍នគរបាល​ពងទឹក​ដើម្បី​បន្ត​នីតិវិធី និង​រង់ចាំ​ជន​គ្រោះ​យក​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ប្រគល់​ម៉ូតូ​ជូន​វិញ​៕

16325832_1823702494534979_1181066665_o16325687_1823702527868309_163899230_o16229716_1823702507868311_457537699_o16244732_1823702491201646_581603267_o