អាជ្ញាធរ​ខេត្តក្រចេះ​រំពឹងថា​ភ្ញៀវទេសចរ​មកលេង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំនេះ​ច្រើនជាង​ឆ្នាំមុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​ក្រចេះ​៖​តាមរយៈ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍ​រីកចំរើន​ផ្នែក​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត អាជ្ញាធរ​ខេត្តក្រចេះ រំពឹងថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អត្តរ​ជាតិ ចូលមក​សម្រាក​លេង​កំសាន្ត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំមុនៗ ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុម​ប្រចាំការ​គណៈកម្មការ​អភិរក្ស​នឹង​អភិវឌ្ឍន៍​តំបន់​ទេសចរ​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្រចេះ ។​
​លោក បាន​បន្ត​ឲ្យ​ដឹងថា សក្ដានុពល​ទេសចរណ៍​ខេត្តក្រចេះ គឺមាន​តំបន់​ទេសចរ​អន្លង់​សត្វ​ផ្សោត និង​ទឹក​ជួរ​កាំ​ពី ក្នុងនោះ​តំបន់​អន្លង់​សត្វ​ផ្សោត មាន​ដល់​ទៅ ៩​កន្លែង ហើយ​អន្លង់​ផ្សោត​ធំជាងគេ​នឹងមាន​ផ្សោត​រស់នៅ​ច្រើនជាងគេ គឺ​អន្លង​ផ្សោត​កាំ​ពី ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​គ្រប់​រដូវ ជាពិសេស​អន្តរជាតិ ។​
​លោក បាន​បញ្ជាក់ថា ភ្ញៀវ​ដែល​មក​ទស្សនា​សត្វ​ផ្សោត អាច​ទស្សនា​បាន​ដោយ​រីករាយ ដោយ​ជិៈ​ទូក​លេង​នៅលើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ផ្ដិតរូប​សត្វ​ផ្សោត និង​គយគន់​ទេសភាព​ស្រស់ស្អាត​ប្លែក​ភ្នែក ។​
​លោក ឈ្នាង លន់ តំណាង​សហគមន៍​ទូក​ទេសចរណ៍ បាន​ឲ្យ​ដឹងថា តម្លៃ​ដឹក​ជូន​ភ្ញៀវ​ទស្សនា​សត្វ​ផ្សោត គឺ​នៅ​ថេរ មិន​ថា​ថ្ងៃបុណ្យ ឬ​ថ្ងៃ​ធម្មតា​ឡើយ បើ​ភ្ញៀវ​ជាតិ​ចាប់ពី​៥​នាក់​ឡើង ៤​ម៉ឺន​ក្នុង​មួយ​ម៉ោង ហើយ​បើ​ភ្ញៀវ​អន្តរជាតិ​វិញ បើ​ពីរ​នាក់ ម្នាក់ ៩​ដុល្លា​ក្នុង​១​ម៉ោង បើ​ចាប់ពី ៥​នាក់​ឡើង ម្នាក់ ៧​ដុល្លា​ក្នុង ១​ម៉ោង ។​
​អ្នកស្រី ឈាង ណា​លីន ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ដាច់​ជាង​ពីមុន ដោយ​ភ្ញៀវ​ជាតិ​ងាក​មក​មានការ​ចាប់អារម្មណ៍​ច្រើន ថែមទាំង​មាន​ភ្ញៀ​ង​នៅតាម​បណ្ដារ​ខេត្ត​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា កម្មង់​ឲ្យ​ធ្វើជា​ច្រើន​ថែម​ទៀតផង ចំពោះ​តម្លៃ​វិញ​នោះ លក់​ក្នុងតម្លៃ​សមរម្យ​ជូន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។ ដោយឡែក​សម្រាប​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​នៅរ​ម្មណី​យ​ដ្ឋា​ន​ទឹក​ជួរ​កាំ​ពី​ឯណោះ​វិញ ក៏​មិនមាន​ការប្រែប្រួល​អំពី​តម្លៃ​ផងដែរ គឺ​លក់​ក្នុងតម្លៃ​ធម្មតា​ដូចគ្នា ។​
​ជាង​នោះ​ទៅទៀត ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នឹង​ទទួលបាន​ភាពសប្បាយ​រីករាយ​ទាំង​ផ្លូវកាយ ចិត្ត និង​អារម្មណ៍ ជាមួយនឹង​ការសម្រាកលំហែរ​កាយ​លើផ្ទះ​ទឹក ស្ដាប់​សូរសម្លេង​ទឹក​ហូរ ចុះ​ងួ​ត​ទឹក​ដ៏​ត្រជាក់ ញ៉ាំ​អាហារ​ឆ្ងាញ់​ពិសារ មានតម្លៃ​សមរម្យ ជា​លក្ខណៈ​ជួបជុំ​ញាតិមិត្ត ក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ ។​
​លោក អភិបាលរង​ខេត្ត បានបញ្ជាក់​បន្ថែមថា គណៈកម្មការ​អភិរក្ស​នឹង​អភិវឌ្ឍន៍​តំបន់​ទេសចរ ក៏បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ផងដែរ អំពី សុវត្ថិភាព​ភ្ញៀវទេសចរ អនាម័យ តម្លៃ​សេវាកម្ម​ផ្សេងៗ អោយ​លក់​ក្នុងតម្លៃ​សមរម្យ​ជូន​ភ្ញៀវទេសចរ ។​
​ទាក់ទិន​នឹង​កំណើន​ភ្ញៀវទេសចរ ដែល​មកលេង​កំសាន្ត​នៅ​ទឹក​ជួរ​កាំ​ពី ក៏ដូចជា​អន្លង់​ផ្សោត​កាំ​ពី លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ បាន​ឲ្យ​ដឹងថា បញ្ហា​ការ​បំពង់​សំឡេង​លឺ​ខ្លាំង បញ្ហា​កង្វះ​អនាម័យ ការបោះ​ចោរ​កាកសំណល់​ផ្សេងៗ ដូចជា វត្ថុ​រឹង រាវ ផ្លា​ស្ទី​ច និង​ក្រដាស់​វេច​ខ្ចប់​ជាដើម គឺជា​ហេតុដែល​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​ការរំខាន​ដល់​បញ្ហា​សុខភាព សុវត្ថិភាព និង​ការរស់នៅ​របស់​សត្វ​ផ្សោត​នៅក្នុង​អន្លង់​កាំ​ពី​ផងដែរ​៕

16237623_1823728267865735_851159336_n16244478_1823728287865733_1603215226_n 16295732_1823728274532401_1584767851_n16216248_1823728271199068_578155800_n