ផ្សព្វផ្សាយ​ស្ដីពី​គោលនយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​ក្រចេះ​៖​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​សស​) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​សាលាខេត្ត​ក្រចេះ រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​គោលនយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ក្រោម​អធិបតីភាព លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង និង​ជា​តំណាង​ឯកឧត្តម​អភិបាលខេត្ត នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ កាលពី​រសៀល​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ​២០១៧ ។​
​ដោយមាន​ការចូលរួម​ពី​នាយករង​បេឡា​ជាតិ របប​សន្តិសុខ​សង្គម ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រធាន​មន្ទីរ​សុខាភិបាល លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន ឬ​តំណាង រួមទាំង​ជន​រង គ្រោះ​ដោយសារ​គ្រោះថ្នាក់​ដោយសារ​គ្រោះថ្នាក់​ការងារ ទាំងអស់​ដែល​ស្ថិតនៅក្នុង​ខេត្ត មន្ទីរពេទ្យ​ចុះ​កិច្ច ព្រមព្រៀង​ផ្ដល់​សេវា​ជាមួយ ប​.​ស​.​ស ធនាគារ​អេស៊ីលីដា​នៅក្នុង​ខេត្តក្រចេះ ។​
​លោក ម៉េង ហុង នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មានប្រសាសន៍ថា កិច្ចប្រជុំ​នៅថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​នន​សការ អនុវត្ត​របប​សន្តិសុខ​សង្គម និង​វ​ឌ្ឍ ភាព​របស់ ប​.​ស​.​ស បញ្ហា​ប្រឈម ជាពិសេស​ធ្វើការ​ពង្រឹង សេវា​នៃ​ការផ្ដល់​តាវកាលិក​ហានិភ័យ ការងារ ជូន​កម្មករ​និ​យោ​ជិ​ក ។ គ្រោះថ្នាក់​ការងារ គឺ​គ្រោះថ្នាក់​ដែល​កើតឡើង​នៅពេល​កម្មករ​កំពុងធ្វើកា​រ​នៅ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និង​គ្រោះថ្នាក់​ពេល​កម្មករ​ទៅ និង​ត្រឡប់​មកពី​ធ្វើការ ។ អត្ថប្រយោជន៍ ដែល​សហគ្រាស គ្រឹះស្ថាន និង​សមាជិក អាច​ទទួលបាន​ពី ប​សស រួមមាន ការសង្គ្រោះ​បន្ទាន់ ការថែទាំ និង​ការព្យាបាល ការទទួលបាន​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ការទទួលបាន​ប្រាក់ ធនលាភ និង​ប្រាក់​ភាជន៍ សា​ហ៊ុយ​បួ​ជា​សព និង​ការសម្របសម្រួល វិជ្ជាជីវៈ​ឡើងវិញ ។​
​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត មានប្រសាសន៍ថា បេឡា​ជាតិ​របប​សន្តិ សុខ​សង្គម អង្គភាព​នេះ​ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមាន​បេសកម្ម​បម្រើសេវា សាធារណៈ​មាន​លក្ខណៈ​សង្គម បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ ១៦ អនក្រ​.​បក ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០០៧ អនុលោម​តាម​ព្រះរាជ ក្រម​លេខ នស​/​រកម​/០៩០២/០១៨ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០០២ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី របប​សន្ដិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ ណា​ដែល​ស្ថិតនៅក្រោម​បទបញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ ក្នុងការ​អនុវត្ត​ជំហាន​ទី​១ គឺ​របប​ធានារ៉ាប់រង​ហានិភ័យ​ការងារ គ្រឹះស្ថាន​បាន​កំណ​ត វិសាលភាព​អនុវត្ត​ចំពោះ សហគ្រាស គ្រឹះស្ថាន​ដែលមាន​កម្មករ​និ​យោ​ជិ​ក​ចាប ០៨ នាក ឡើង​ត្រូវមាន​កាតព្វកិច្ច​មក ចុះបញ្ជី​ការ និង​បង​វិភាគទាន​នៅ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ទ​ទួ​បាន​ការធានា​រ៉ាប់ រង​ហានិភ័យ​ការងារ ដែល​ការបង​វិភាគទាន​នេះ​ជា​កាតព្វកិច្ច របស​និ​យោ​ជិ​ក គឺ​មិន​តម្រូវ​ឲ្យ​កាត​ឈ្នួល​ពី​កម្មករនិយោជិត​ឡើយ ។ ដោយឡែក​នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​លេខ ០១ អនក្រ​.​បក ស្ដីពី​ការបង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក ថែទាំ​សុខភាព នេះ​ជាការ​អនុវត្ត​ជំហាន​ទី​២ របស់ ប​.​ស​.​ស អនុក្រឹត្យ​នេះ​មាន​គោលដៅ បង្កើត​យន្តការ​ផ្ដល់ជូន​សមាជិក ប​.​ស​.​ស នូវ​សេវា​បង្ការ​សុខភាព និង​តាវកាលិក​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ដ្រ និង​ការផ្ដល់ប្រាក់ បំណាច់​ប្រចាំថ្ងៃ​សម្រាប់​រយពេល​នៃ​ការផ្អាក់​ការងារ ដោយ​ការព្យាបាល​ជំងឺ ឬ​គ្រោះថ្នាក់​ផ្សេងៗ ក្រៅពី​ការងារ និង​ការ​សម្រាក់​មាតុភាព ៕

16237961_1823728454532383_2020902001_n16244482_1823728461199049_730345885_n 16295612_1823728434532385_1480531312_n 16296011_1823728437865718_75148662_n16216367_1823728464532382_2020935253_n