២​នាក់​ឪពុក​កូន​បាន​ស្លាប់​ភ្លាមៗ​ខណៈ​ត្រូវបាន​រថយន្តបុក​ពេញទំហឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖២​នាក់​ឪពុក​កូន​បាន​ស្លាប់​ភ្លាមៗ​ខ​ណះ​ត្រូវបាន​រថយន្ត​បើក​ល្បឿន​លឿន​ហើយ​រ៉េ​ចង្កូត​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​មនុស្ស​ចូល​ក្រោម​កង់ឡាន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤ និង​០០​នាទី​ថ្ងៃទី​២៤ ខែមករា​ឆ្នាំ​២០១៧​នៅ ចំណុច​TV.28350,47700​ស្ថិតក្នុង ភូមិ​កណ្តាល ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​ប្រាប់​អោយដឹងថា ជនរងគ្រោះ​២​នាក់​ឪពុក​និង​កូន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1L3268​បើកបរ​ដោយ​ឈ្មោះ​សូ ភាព ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ មុខរ​បរជាកសិករ​(​ស្លាប់​) អ្នករួមដំណើរ​ជា​កូន​ឈ្មោះ​វង សុផល ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ ជា​សិស្ស​(​ស្លាប់​)​ទាំងពីរ​នាក់​រស់នៅ​ភូមិ​តាំងយូ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ចំណែករ​ថយ​នប​ង្ក​ម៉ាក​កា​ម៉ាស់​ពណ៌​ប្រ​ផះ គ្មាន​ស្លាក​លេខ​អ្នកបើកបរ​ព្យាយាម​រត់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​
ប្រភពពី​កន្លែងកើតហេតុ​ប្រាប់ថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿ​បើកបរ​ដោយ​ជិះ​គ្នា​២​នាក់​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ក៍​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បាន​រ៉េ​ចង្កូត​ចូលក្នុង​ចំណែក​ផ្លូវ​ខាងស្តាំ​ម៉ូតូ​ហើយ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​ពីរ​នាក់​ឪពុក​កូន​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​តែម្តង​។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​រួច ប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

16326952_1824008731171022_1605258971_o16326231_1824008934504335_156493452_o16251085_1824008734504355_864041923_o