ក្លឹប​ធំ​២​នៅ Premier League ត្រៀម​លុយ​ទិញ Gareth Bale
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​បាល់ទាត់​៖​យោងតាម​កាសែត​អេ​ស្ប៉ា​ញ Don Balon បាន​ផ្សាយ​ថា ក្លឹប​ធំ​២​នៅ​ក្របខ័ណ្ឌ Premier League មាន Chelsea និង Manchester United កំពុង​ប្រជែង​គ្នា​ដណ្ដើម​ទិញយក Gareth Bale ពី Real Madrid​។
Man Utd និង Chelsea មានបំណង​យក Bale មកកាន់ Premier League វិញ​តែ​ត្រូវ​ចំណាយលុយ​មហាសាល ១៧២​លាន​ផោន​សម្រាប់​ការផ្ទេរ ខណៈ​ខ្សែបម្រើ​សញ្ជាតិ​វែ​ល ទើប​បន្ត​កុងត្រា ៥​ឆ្នាំកន្លះ ជាមួយ Real កាលពី​ឆ្នាំមុន​ដែល​ធ្វើ​ឲ្យ​រូបគេ​ទទួល​ថ្លៃ​នឿយហត់​ប្រមាណ​១៥០​លាន​ផោន​។ នៅ​រដូវ​កាល​ថ្មី Bale បាន​អវត្តមាន​ភាគច្រើន​សម្រាប់​ការប្រកួត​ដោយសារ​ការវះកាត់​ខ្មង​ជើង​កាលពី​ខែវិច្ឆិកា​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៣ Bale បាន​បំបែក​កំណត់ត្រា​ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក​ពេល​ផ្ទេរ​ពី Spurs ទៅ Real តែ​កំណត់ត្រា​នេះ​បាន​បំបែក​ដោយ Paul Pogba ដែល​ផ្ទេរ​ទៅ Old Trafford តម្លៃ​៨៩​លាន​ផោន​៕

Bale