Coutinho បន្ត​កុងត្រា​ថ្មី​៥​ឆ្នាំ​បន្ថែមទៀត​ជាមួយ Liverpool
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017

​បាល់ទាត់​៖​ខ្សែបម្រើ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Philippe Coutinho ត្រូវបាន​គេ​រាយការណ៍​ថា ជិត​ឈានដល់​ការបន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​បន្ថែមទៀត​ជាមួយនិង​ក្លិប​នេះ​។​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​ក្លិប​ធ្វើ​ការចរចា​ដើម្បី​បន្ថែម​ការ​ស្នាក់នៅ នៅ​កីឡាដ្ឋាន Anfield បន្ត​បើទោះបីជា Coutinho នៅសល់​កិច្ច​រយៈពេល​៣​ឆ្នាំ​នៅលើ​កិច្ចព្រមព្រៀង​នាពេល​បច្ចុប្បន្ន​របស់គាត់​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការចាប់អារម្មណ៍​ពី​ក្លិប Barcelona ។​
​តាម​វេ​ប​សាយ​របស់​ក្លិប​បាន​បង្ហើប ថា​ការ​ពិភាក្សាបាន​ដំណើរការ​យ៉ាង​ល្អ​រួចទៅហើយ​ជាមួយ Coutinho​។ កីឡាករ​ប្រើ​ស៊ី​ល​រូបនេះ​ក៏មាន​ឆន្ទៈ​ក្នុង​ការដាក់​ប៊ិច​ចុះ​ហត្ថ​លេខ​លើ​កុងត្រា​ថ្មី យៈ​ពេល​៥​ឆ្នាំ ដើម្បី​រក្សា​គាត់​នៅ Anfield រហូតដល់​ឆ្នាំ ២០២២ ខណៈ​ដែលមាន​ក្លិប​ជាច្រើន​កំពុងតែ​ចាប់អារម្មណ៍​និង​ផ្តល់ជូន​តម្លៃ​ពល ខ្ពស់បំផុត​របស់​ក្លិប​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​
​គួរ​បញ្ជាក់ថា Philippe Coutinho ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦​គ្រាប់​សម្រាប់​ក្រុម​ហង្ស​ក្រហម Liverpool នៅ​រដូវ​កាល​នេះ​និង​ការបង្ហាញ​ខ្លួន​ចំនួន ៣៤ ក្នុង​ចំណា​ម​១៦៣​ប្រកួត​ចាប់តាំងពី​ផ្ទេរ​ពី​ក្លិប Inter Milan ក្នុង​ខែមករា​ឆ្នាំ ២០១៣៕

philippe-coutinho-liverpool_3340178