ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន​ ខណៈឆ្លងដែនចូលកាប់ឈើ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2017 ក+ ក-

ខេត្តពោធិ៍សាត់​៖​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៦​នាក់​ទៀត បាន​រត់គេចខ្លួន ខណៈ​ពួកគេ​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ទឹកដី​ថៃ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ច្រក​ផ្លូវ​លេខ​៥៦ ស្ថិតក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​មេបញ្ជាការរង​វរ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ លោក​វរសេនីយ៍ទោ ជា ជួន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​នោះ មានឈ្មោះ លី ភារៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីកន្លែង​កំណើត​ក្នុងភូមិ​ស្រែ​វាល ឃុំ​ស្រែ​វាល ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​ជាមួយ​ប្រជាពលរដ្ឋ​ឈ្មោះ អាត ជា​ប្តី និង​ឈ្មោះ ចាន់ នី ជា​ភរិយា ក្នុងភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​លោក​មេបញ្ជាការ​ស្តីទី​បាន​បន្តថា មាន​ទាហាន​ថៃ​កង​រយ​លេខ​៥៣១ ឈរជើង​ទល់មុខ​ប៉ុស្តិ៍​ច្រក​ផ្លូវ​៥៦ បានផ្តល់​ព័ត៌មាន​ថា មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ក្នុងចំណោម​៦​នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​របស់គេ​។
​លោក​បញ្ជាក់ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ដល់​កង​រយ​លេខ​៥៣១ ដើម្បី​ស្រាវ ជ្រាវ​សួរនាំ និង​ធានា​យក​ខ្លួន​ជនសង្ស័យ ដើម្បី​មក​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​យើង​វិញ​។ ប៉ុន្តែ​ខាង​ភាគី​ថៃ​មិន​យល់ស្រប ពោល​គេ​យកទៅអនុវត្ត​ច្បាប់​របស់​ប្រទេស​គេ​សិន​។ ដោយឡែក​អ្នក​ដែល​រត់​រួច​នោះ កម្លាំង​វរ​៨២៥ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ថ្មដា និង​កម្លាំង​ប៉ុស្តិ៍​ច្រក​ផ្លូវ​៥៦ កំពុង​តាមរក ដើម្បី​នាំខ្លួន​មក​អនុត្ត​ន៍​តាម​នីតិវិធី​៕

fn-2017-01-27-16-58-30-2fn-2017-01-27-16-58-30-0 fn-2017-01-27-16-58-30-1fn-2017-01-27-16-58-30-4