សង្សារ​មួយគូ​នាំគ្នា​ទៅ​សាសង​ស្នេហា​កន្លែង​ងងឹត ត្រូវ​ចោរប្លន់​ម៉ូតូ​ទៅ​បាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រុមចោរ​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ជា​គូសង្សារ​វ័យក្មេង​មួយគូ ខណៈ នាំគ្នា​ទៅ​សាសង​ភាសា​ស្នេហ៍​យ៉ាង​ផ្អែម​ល្អែ​ម​នៅ​កន្លែង​ងងឹត ហើយ​ស្ងាត់ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​វាល​ខាងលិច​របង​រោងចក្រ​កាណាឌីយ៉ា ក្រោយ​រោង​ទឹកត្នោតជូរ ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឈឿន ឈី​ន អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​នៅ​ភូមិព​ពាយ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​នារី​ជា​គូស្នេហ៍​មានឈ្មោះ ធួរ លែ​ន អាយុ​១៨​ឆ្នាំ មុខរបរ​កម្មរ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​នៅ​ជាមួយគ្នា​។​
​ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យកទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ធំ 1I-3080 ។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​ដាវ​១​ដើម បាន​រត់គេចខ្លួន​ក្រោយពេល​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​បានសម្រេច​៕

8c5484b8-b618-4c40-bfc8-669dcaab5af32d409fd0-a5cf-47e1-b4e0-c75d97387fdb