កូនស្រី​លង់ទឹក​ស្លាប់ទាំងពីរ ឪពុកម្តាយ​រន្ធត់ចិត្ត​និយាយ​មិន​ចេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​ឪពុកម្តាយ​រន្ធត់ចិត្ត​យ៉ាងខ្លាំង​រក​និយាយ​មិន​ចេញ បន្ទាប់​កូនស្រី​២​នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់បាត់​បង់ជីវិត ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៧ ត្រង់ចំណុច​ប្រឡាយទឹក​ពាម​ល្វា ស្ថិតនៅ​ភូមិ​ល្ងឹ​ម ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​
​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ទី​១-​សួរ ស្រី​តូច ភេទ​ស្រី អាយុ​៥​ឆ្នាំ និង​ទី​២ ឈ្មោះ អេ​ម ស្រីនៀត ភេទ​ស្រី អាយុ​៥ ឆ្នាំ រស់នៅ ភូមិ​ល្ងឹ​ម ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​ពួកគេ​បាននាំគ្នា​ដើរលេង​នៅ​ចំណុច​ខាងលើ​ក៏បាន​ចុះ​មុជទឹក ក៏​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្ដង​។ ចំពោះ​មូលហេតុ​ក្មេងស្រី​ទាំង​២​ដើរទៅ​ទីនោះ​រហូត​លង់ទឹក​ស្លាប់​រង់ចាំ​ការស្រាវជ្រាវ​បន្ត ចំណែក​សាកសព​ត្រូវបាន​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

16388021_1746974548952704_4659282487210622563_n16387104_1746974555619370_1388320423915683821_n