West Ham ព្រម​លក់ Payet ឲ្យ Marseille វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017

បាល់ទាត់​៖​ទីបំផុត​ក្រុម​ញញួរ​ធំ West Ham United បាន​យល់ព្រម​លក់​ខ្សែបម្រើ Dimitri Payet ទៅ​ក្លិប Olympique Marseille វិញ​ហើយ បន្ទាប់ពី​សំណើ​លើក​ទី​៣​របស់​ក្រុម​បារាំង​មួយ​នេះ​។​
​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ផ្ទេរ​ពី Marseille មកកាន់ West Ham កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ក្នុងតម្លៃ​១០​លាន​ផោន កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦ Payet បាន​បន្ត​កិច្ចសន្យា​ថ្មី​រហូតដល់​ឆ្នាំ​២០២១​។​
​លោក David Sullivan ប្រធាន​ក្លិប​ញញួរ​ធំ​បាន​បញ្ជាក់ថា ក្លិប​បាន​យល់ព្រម​លក់ Payet ទៅ​ឲ្យ​ក្នុងតម្លៃ​២៥​លាន​ផោន លើ​កិច្ចសន្យា​៤​ឆ្នាំកន្លះ​។​
​លោក​បាន​បន្តថា លោក​មិន​ចង់​បញ្ចេញ​កីឡាករ​ជម្រើសជាតិ​បារាំង​ខាងលើ​ទេ ប៉ុន្តែ​អ្នកចាត់ការ Slaven Bilic ជា​អ្នក​យល់​លើ​ការផ្ទេរ​នេះ ដោយ​លើក​ហេតុផល​ថា រូបគេ​មិន​ចង់​លេង​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​កីឡដ្ឋាន Olympic Stadium ទៀត​។​
​សូមជម្រាបថា Payet ស៊ុត​បញ្ចូល​ទី​បាន​ចំ​នួ​យ​៣​គ្រាប់​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​តែ​រូបគេ​ធ្លាប់ជា​បេក្ខជន​កីឡាករ​ល្អ​នៅ​អង់គ្លេស បន្ទាប់ពី​រកបាន​១២​គ្រាប់​ឲ្យ West Ham នៅ​រដូវ​កាល​មុន​៕

payetreturnstomarseille