ស្ថានទូត​កម្ពុជា​នៅ​ថៃ និង​ម៉ាឡេស៊ី អន្តរាគមន៍​ពលករ​-​ពល​ការិនី​ខ្មែរ​រងគ្រោះ​១៣​នាក់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2014 ក+ ក-

​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ដែល​ប្រចាំ​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​ដល់ ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន ១៣​នាក់ (​ប្រុស​៨​នាក់ ស្រី​៥​នាក់​) ក្រោយពី​ក្រុមហ៊ុន​នាំ​ពលករ ទៅ​ប្រទេស​ថៃ​បោះបង់ចោល​គ្មាន​ការងារ​ឲ្យ​ធ្វើ​។​
​យោងតាម​លិខិត​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ មាន​ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន ១៣​នាក់ បាន​មករក​ស្ថានទូត​កម្ពុជា ជួយ​អន្តរាគមន៍ ប​ន្ចា​ប់​ពី​ពួកគាត់​ត្រូវ បាន​ក្រុមហ៊ុន A.P.T.S.E & C (Cambodia) ដែលជា​សាខា​ក្រុម Resources Manpower Co., ltd នៅ​ភ្នំពេញ បញ្ជូនទៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​ក្រុមហ៊ុន​ដៃគូ នៅ​ថៃ បោះបង់ចោល ព្រោះ​រក​ការងារ​ឲ្យ​ពួកគាត់​មិនបាន​។​
​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា ពលករ​-​ពល​ការិនី បាន​ឲ្យ​ដឹងថា មុននឹង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នោះ ពួកគាត់​ត្រូវ​បង់ប្រាក់ ឲ្យ​សាខា​ក្រុម​ខាងលើ ចាប់ពី ៣៥០ ទៅ​៥៥០​ដុល្លារ​សិន បាន​ទៅធ្វើ​ការ​បាន​។​
​លោក កុយ គួ​ង បាន​បន្ថែមថា បន្ទាប់ពី​បាន​ជួយ​អន្តរាគមន៍​រួចមក ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ បា​នរក​ការងារ ឲ្យ​ពលករ​-​ពល​ការិនី បាន​ចំនួន​១១​នាក់ ដោយឡែក​ពល​ការិនី ២​នាក់​ទៀត ត្រូវ​ត្រឡប់​កម្ពុជា​វិញ ហើយ​តម្រូវ​ឲ្យ ក្រុមហ៊ុន​សង់​ប្រាក់ ដល់​ពួកគេ​វិញ ចំនួន ១០០​ដុល្លារ​ផងដែរ​។​
​រីឯ​ករណី ពល​ការិនី​ខ្មែ ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ ក៏​តម្រូវ​ឲ្យ​ស្ថាន ទូត​កម្ពុជា​ប្រចាំ នៅ​នៅ​ទីនោះ ជួយ​ដល់ ពួកគេ​ផងដែរ ក្នុងនោះ មាន​ស្ត្រី​ម្នាក់​បម្រើការ ជា​ជំនួយការ​មេផ្ទះ​ឈ្មោះ សា​វុ​ទ្ធ ស្រ​អ៊ឹម បានធ្វើការ តាំងពី​ឆ្នាំ​២០១១ សុំ​ឲ្យ​ជួយ​ដោះ ស្រាយ​បញ្ហា​ប្រាក់ខែ និង​មក​កម្ពុជា​វិញ ហើយ​ខាង ស្ថានទូត​បាន​ជួយ ដោះស្រាយ​រួចរាល់ និង​ត្រូវ​ត្រ ឡប់​មក​ខ្មែរ​វិញ​ហើយ​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤ កន្លងទៅ ។​
​ករណី​មួយទៀត ដែលជា​ជំនួយការ​មេផ្ទះ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ធ្វើការ​តាំងពី​ឆ្នាំ​២០១០ ត្រូវបាន ឪពុកម្តាយ បាន​បាត់​ដំណឹង​មិនអាច​ទាក់ទង​បាន ក្រោយពេល​ដឹង​ដំណឹង​នេះ ស្ថានទូត បាន​ហៅ​ស្ត្រី​រូបនេះ និង​ថៅកែ​មក​សាកសួរ ទើប​ដឹងថា ឪពុកម្តាយ​គាត់​និយាយ​កុហក ព្រោះ​ចង់ កូន​ត្រឡប់មក​កម្ពុជា​វិញ ប៉ុន្តែ​ស្ត្រី​ជា​កូន ប្រាប់ថា គាត់​មិនទាន់​ចង់​មក ខ្មែរ​វិញ​នោះទេ ចាំ​ចប់​កិច្ចសន្យា​សិន​។​
​ចំពោះ​រឿង​មួយទៀត ដែលជា​ស្ត្រី​បំរើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរនោះ មានឈ្មោះ គង់ បុប្ផា ធ្វើការ​នៅ ទីនោះ​តាំងតែ​ពី ឆ្នាំ​២០១០ ចង់​ត្រឡប់​កម្ពុជា​វិញ​ណាស់ ហើយ​បាន​ទូរស័ព្ទ​មក ម្តាយ​ដោយ​កុហកថា ថៅកែ​វាយ​ធ្វើបាប និង​បង្អត់អាហារ ប៉ុន្តែ ស្ថានទូត​ទៅយក​គាត់​ពី​ផ្ទះ​ថៅកែ​មក ទើប​គាត់​សារភាពថា ថៅកែ​មិនបាន​វាយ​ធ្វើបាប និង​បង្អត់អាហារ​ទេ ហើយ ខាង​ស្ថានទូត ក៏បាន​អន្តរាគមន៍​នាំមក​ខ្មែរ​រួចហើយ​ដែរ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ​៕