បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​នៅ​ទឹកថ្លា ឃាត់​មនុស្ស​១៤​នាក់ និង​មាន់​៩​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ទីតាំង​លេងល្បែង​ជល់​មាន់នៅ​ចំណុច​ដីឡូត៍​មួយកន្លែង ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ចុះបង្ក្រាប​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១៤​នាក់ (​ស្រី​១​នាក់​) មាន់​ជល់​៩​ក្បាល​។​
​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៧ ដោយ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៤​នាក់ និង​បាន​ដកហូត​មាន់​ជល់​៩​ក្បាល​, ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-3266 ប្រាក់រៀល​ចំនួន ១,១០៥,០០០​រៀល ប្រាក់​ដុល្លារ​ចំនួន ២,៦០០​ដុល្លារ និង​វត្ថុតាង​ជាច្រើន​ទៀត​។ លោក​អធិការ​បញ្ជាក់ថា ប្រតិបត្តិការ​ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី លោក កុល បុ​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​ក្រោយ​ឃាត់ខ្លួន​បាន​ហើយ កម្លាំង​នគរបាល​ខណ្ឌ​បាន​នាំ​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

fn-2017-01-29-22-00-33-0fn-2017-01-29-22-00-33-1 fn-2017-01-29-22-00-33-2