លទ្ធផល​ចាប់ឆ្នោត​ពានរង្វាន់ FA Cup ជុំ​ទី​៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

​បាល់ទាត់​៖​​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​ពានរង្វាន់ FA Cup បានចេញ​ជា​ផ្លូវការ​ហើយ​កាលពី​មិញ​នេះ ដោយ Manchester City ប៉ះ Huddersfield Town ដែល​លេង​នៅ​លី​គ Championship គ្រា​ដែល Fulham ត្រូវ​ស្វាគមន៍ Tottenham Hotspur​។ រីឯ​កាំភ្លើង​ធំ Arsenal នឹង​ប៉ះ​ក្រុម Sutton United ដែល​លេង​នៅ​លី​គ​លំដាប់​ទី​៥ National League​។​
​ចំណែក​ក្រុម​ការពារ​តំណែង​ជើងឯក Manchester United នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប៉ះ​កុលាប​ក្រហម Blackburn Rovers ខណៈដែល​ក្រុម​កំពូល​តារាង Premier League តោ​ខៀវ Chelsea ធ្វើដំណើរ​ទៅ​ប៉ះ Wolverhampton Wanderers ដែល​ទម្លាក់ Liverpool នៅ​ជុំ​ទី​៤​។​
​សូមជម្រាបថា ប្រកួត​នៅ​ជុំ​ទី​៥​ដែលមាន​១៦​ក្រុម​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧-២០ ខែកុម្ភៈ​ខាងមុខ​៕

16427206_10154121383671502_3366406800353651684_n_large