ស្មា​មួយ​អំ​រែក​បី​! បុរស​រត់​ម៉ូតូឌុប​យកប្រពន្ធ​៣​នាក់​ចុងក្រោយ​ប្រពន្ធ​ទី​៣ មិន​សុខចិត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

​ដោយ​៖​បញ្ញា​
​រាជធានី​ភ្នំពេញ​៖​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​មាន​មន្ត​ស្នេ​ហ៏ ដោយ​គាត់​មាន​ប្រពន្ធ​យក​ដល់​ទៅ​៣​នាក់ ប៉ុន្តែ​ចុងក្រោយ​ចុងក្រោយ នេះ​ត្រូវបាន​នាង​ដាក់ពាក្យ​បណ្ដឹងសុំ​ឲ្យ​ចៅសង្កាត់​ចោមចៅ ជួយ​ចាត់ការ​តាមច្បាប់ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយបាន​ចោទប្រកាន់ថា​គាត់​បាន ចុះចោល​ទៅ​រស់នៅ​ជាមួយ​នាង​ទី​២​វិញ ដោយបាន​លួច​យក​ទ្រ​ព្រ​សម្បត្តិ​របស់​នាង អា់​ជាច្រើន​ពាន់​ដុល្លារ ថែម​ទៀតផង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ដែលមាន​មន្ត​ស្នេ​ហ៏​ម្នាក់​នោះ​ឈ្មោះ មាស ហ៊ុយ អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ប្រពន្ធដើម ឈ្មោះ ហ៊ុន ណាគ្រី អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រឹក្សា ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយ​មាស ខេត្តព្រៃវែង​។​ក្រោយមក​គាត់​បាន​លួច​ផិតក្បត់​ពី​ប្រពន្ធដើម​ខាងលើ ទៅ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង​ទី​២​ម្នាក់ទៀត មាន​
​ឈ្មោះ ញៀន រ៉ា អាយុ​៥០​ឆ្នាំ រស់នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ណោ​ធិ៍​សែន​ជ័យ និង​មាន​ស្រុ​កំណើត​នៅក្នុង​ភូមិ​ដង្កោ ឃុំ​ដង្កោ ស្រុក​កំពង់លាវ ខេត្តព្រៃវែង​។​
​ប្រភព​ដដែល​បាន​បន្តថា ក្រោយ​ពេលដែល​រស់នៅ​ជាមួយ នាង​ជា​ប្រពន្ធ​ទី​២ បាន​មួយ​រយៈពេល​ស្រាប់តែ នាង​ទី​២​នោះ បាន​ចាក​ចេញពី​ជីវិត​របស់គាត់ បាន​ទៅកាន់​ប្រទេស​ថៃ​បាត់ ហើយ​ក្រោយមក​បាន​ឮថា នាង​ទី​២​នាះ​បាន​មាន​ប្ដី​ថ្មី​ម្នាក់ទៀត នៅឯ​ប្រទេស​ថៃ​ចោល​គាត់ ហើយ​រយៈពេល​៣​ឆ្នាំ​ក្រោយមក បុរស​នេះ​ក៏បាន​មាន​ទំនាក់ទំនង​ជាមួយ ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ឆាយ រ៉ា​អាយុ​៥៧​ឆ្នាំមាន ស្រុកកំណើត​នៅក្នុង​ភូមិ​ពានា ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ កណ្តាល ខេត្តព្រៃវែង​។ ដោយបាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​គិត​រហូតមកដល់​ឆ្នាំ​២០១៧​នេះ មាន​រយៈពេល ៧​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ​នៅពេល​ថ្មីៗ​កន្លងមកនេះ នាង​ទី​២​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ស្រាប់តែ​បុរស​នោះ បាន​វិលត្រឡប់​ទៅ​រួម​រស់នៅ​ជាមួយនិង​នាង​ទី​២​នោះ​វិញ​យ៉ាង​ង​រំភើយ ដោយបាន​ប្រមូលយក​ទ្រព្យសម្បត្តិ​របស់​នាង​ប្រពន្ធ ទី​៣​ទៅជា​មួយ​អស់​ជាច្រើន​ពាន់​ដុល្លារ​ផង ទើប​ធ្វើ​ឲ្យ​នាង​ទី​៣ កើតទុក្ខ​មិន​សុខចិត្ត ក៏បាន​ដាក់ពាក្យ​បណ្ដឹង​សុំ​អន្ត​ការ​អន្តរា​គម​ន៏​ពី​សំណាក់​លោក​ចៅសង្កាត់​ចោមចៅ ដើម្បី​ចាត់ការ​ប្ដី​ដែល​បោក​ទាំង​ខ្លួនប្រាណ​និង​ទ្រព្យសម្បត្តិ​របស់​នាង​នាពេលនេះ​៕

16466099_1827390934166135_1495069698_o16426715_1827390944166134_1965282215_n16425527_1827390950832800_416933560_n