Firmino ត្រូវ​ពិន័យ​មិន​ឲ្យ​បើកបរ​១​ឆ្នាំ និង​ប្រាក់​២០.០០០​ផោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Roberto Firmino ត្រូវបាន​ហាម​មិន​ឲ្យ​បើកបរ​រយៈពេល​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០.០០០​ផោន បន្ទាប់ពី​ត្រូវបាន​រកឃើញ​កំហុស​ថា​កីឡាករ​រូបនេះ​បើកបរ​ទាំង​មាន​ជាតិ​ស្រវឹង​នោះ​។​
​កីឡាករ​វ័យ ២៥​ឆ្នាំ​រូបនេះ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​នៅ​ថ្ងៃ​ណូអែល​បន្ទាប់ពី បើករថយន្ដ Range Rover របស់គេ​ទាំង​មាន​ជាតិ​អាល់កុល​។​
Firmino បាន​និយាយថា​: «​ខ្ញុំ​សុំទោស​ទៅកាន់​អ្នកចាត់ការ​ទូទៅ​ក្លិប​, ក្រុម​និង​អ្នកគាំទ្រ​។ ខ្ញុំ​សន្យា​ដល់​អ្នក​គ្រប់គ្នា​នៅក្នុង​គ្រួសារ​ក្រុម​ហង្ស​ក្រហម Liverpool ខ្ញុំ​នឹងមិន​ធ្វើ​កំហុសឆ្គង​ដូចនេះ​ទៀត​ទេ​»​។​
​ប្រភពពី​មេធាវី​របស់ Firmino ឲ្យ​ដឹងថា ការឃាត់ខ្លួន​ពេលនោះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវ​ចោរ​គាស់​ចូល​លួច​គ្រឿងអលង្កា​, នាឡិកា និង​សម្លៀកបំពាក់ មានតម្លៃ​សរុប​៧០,០០០​ផោន​។​
​គួរ​បញ្ជាក់ថា ប្រាក់​ឈ្នួល​របស់ Roberto Firmino នៅ Liverpool គឺ ១០០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​៕

firminofined