ចាន់ វឌ្ឍនាកា នឹង​​ចេញ​ទៅ​ជប៉ុន​នៅ​ថ្ងៃទី​១២​កុម្ភៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017

​បាល់ទាត់​៖​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ កំពូល​ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា នឹង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ជាមួយនឹង Fujieda នៃ​ក្របខណ្ឌ J-League 3 ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយឆ្នាំ​ពី​ក្លិប​បឹងកេត​អង្គរ​។​នេះ​បើ​យោងតាម​ឲ្យ​ដឹង​ពី​ផេ​ករ​បស់​ក្លិប​បឹងកេត​អង្គរ​។​
​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ បាន​ស្រក់​ទឹកភ្នែក នៅពេល​លា​អ្នក​គ្រាំទ្រ​របស់ខ្លួន ក្រោយពី​ចប់​ការប្រកួត​រវាង​បឹងកេត​អង្គរ និង Lao Toyota នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​វគ្គ play-off ពានរង្វាន់ AFC Cup 2017 កាលពី​ថ្ងៃ​អង្គារ​នោះ​។​
​សូមជម្រាបថា កូនប្រុស​អភិបាល​ខេត្តកំពត​រូបនេះ​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ចេញទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ជប៉ុន​៕

default