At Madrid គ្រោង​ប្រមាញ់ Sanchez មក​ជំនួស​កន្លែង Griezmann
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2017 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តី​រាយ​កាណ៍​ពី ក្លិប Atletico Madrid បាន​ឲ្យ​ដឹងថា ក្លិប​គ្រោង​នឹង​ចំណាយលុយ​៦០​លាន​ផោន​ដើម្បី​នាំយក Alexis Sanchez ពី​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​រដូវ​កាល​ក្រោយនេះ​។​
​កិច្ចសន្យា​នាពេល​បច្ចុប្បន្ន​របស់​កីឡាករ Sanchez ជាមួយនឹង​កាំភ្លើង​ធំ​នៅត្រឹមតែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ ខណៈដែល​កីឡាករ​សញ្ជាតិ​ឈី​លី​រូបនេះ​មិនទាន់​សម្រេចចិត្ត​បន្ត​កុងត្រា​ថ្មី​នៅឡើយ​នោះ​។​
​ប្រធាន​ក្លិប Atletico Madrid បាន​និយាយ​សារព័ត៌មាន the Sun ថា កល​កិ្ល​ប​នឹង​ត្រៀម​ដាក់សំណើ​ទៅកាន់​ក្រុម​កាំភ្លើង​ធំ Arsenal ដើម្បី​នាំយក Sanchez មក​ជំនួស​តំណែង Antoine Griezmann ដែលមាន​គម្រោង​នឹង​ផ្លាស់​មក Manchester United នៅ​រដូវ​កាល​ក្រោយនេះ ក្នុងតម្លៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​របស់ Paul Pogba​។​
​គួរ​បញ្ជាក់ថា Sanchez បាន​ផ្ទេរ​ចេញពី Barcelona ផ្លាស់​មកកាន់ Arsenal ក្នុង​ឆ្នាំ​២០១៤​ក្នុងតម្លៃ​៣២​លាន​ផោន​៕

griezmannandsanchez