លោក ខឹម វាសនា ប្រកាស​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បានប្រកាសថា គណបក្ស​លោក​នឹងធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន LDP ដែល​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បាតុកម្ម​នោះ​គឺ​មិន​ទៅធ្វើ​នៅ​កន្លែង​ណា​នោះទេ គឺ​ពួកយើង​ទៅ​បោះជំរុំ លើដី​ជាង​២០​ហិកតា នៅ​ខេត្តកំពត ទី​ដែល​ចាប់ខ្លួន​សកម្មជន LDP ដោយ​អាជ្ញាធរ​តែម្តង ។​
​លោក ខឹម វាសនា បានប្រកាស​ជំហរ​ដូច្នេះ បន្ទាប់ពី​អាជ្ញាធរ​ខេត្តកំពត បាន​ឃាត់ខ្លួន​សមាជិក​១៣​នាក់ របស់​LDP អំពី​ការ​ឈូសឆាយ​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ រំលោភ​យក​ដី នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ នា​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ប៉ុន្តែ​ការឃាត់ ខ្លួន​នេះ​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានបញ្ជាក់​ឲ្យ​ដឹងថា ប្រតិបត្តិការ​ឃាត់ខ្លួន​សមាជិក ១៣​នាក់​រឿង​ដីធ្លី​នោះ គឺធ្វើឡើង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ និង​ដោះស្រាយ​ដីធ្លី ដែល​ប្រជាពលរដ្ឋ​ចំនួន​០៦​គ្រួសារ បានដាក់​ពាក្យ បណ្តឹង​មក​អាជ្ញាធរ​ខេត្តកំពត ដើម្បី​ឲ្យ​ខេត្ត​ជួយ​ដោះស្រាយ និង​ចាត់វិធានការ​បន្ទាន់ ចំពោះ​ជន​អនាធិបតេយ្យ​មួយក្រុម ដែល​គេ​បាន ស្គាល់​ថា ជា​បក្ខពួក និង​កូនចៅ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​យក​គ្រឿងចក្រ​មក​ធ្វើ សកម្មភាព​ឈូសឆាយដី និង​ដំណាំ​របស់​ពួកគាត់​ទាំង​៦​គ្រួសារ​ខាងលើ​។​
​ខណៈ​សមត្ថកិច្ច ចុះ​ដល់​កន្លែងកើតហេតុ ឃើញ​សកម្មភាព​ជាក់ស្តែង​យ៉ាង​ដូច្នេះ ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៣​នាក់ ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ និង​បម្រើ​ការងារ​ឲ្យ​ម្ចាស់​ដី​ម្នាក់ ជា​ប្រធាន​គណបក្ស ឈ្មោះ ខឹម វាសនា នោះ​តែម្តង ៕

fn-2017-02-06-14-02-55-1fn-2017-02-06-14-02-56-4 fn-2017-02-06-14-02-56-5