សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​មួយកន្លែង​រង​ការរិះគន់​ផលិត​គ្មាន​អនាម័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​មួយកន្លែង​ដែលមាន​ស្លាក​យ៉ី​ហោ​ហ្គោល​ដិ​ន​ស៊ី ទីតាំងនៅ​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​ផលិត​នៅ​កណ្តាលវាល​គ្មាន​អនាម័យ​ត្រឹមត្រូវ​ប្រឈម​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​អតិថិជន​។​
​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​បានអោយដឹងថា ទីតាំង​ផលិត​ទឹកបរិសុទ្ធ​យ៉ី​ហោ​ហ្គោល​ដិ​ន​ស៊ី​មាន​ទីតាំង​ឋិត​នៅ​ជាមួយគ្នា និង​ស្ថានីយ​ប្រេង​ឥ​ន្ធៈ​មិនមាន​ឈ្មោះ​ទល់មុខ​បេនឡាន និង​ជាប់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​បែក​ជា​បួន​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​បាន​ផលិត​ទឹកបរិសុទ្ធ​ជា​យូ​ឆ្នាំ​មកហើយ​ដោយ​បូមទឹក​ច្រកចូល​ដប​ពណ៌​ស និង​ពណ៌​ខៀវ​ចំណុះ​២០​លី​ត​ផង​និង​បូមទឹក​លក់​ដាក់​ក្នុង​ធុង​ទឹកធំៗ​ផង​នៅ​កណ្តាលវាល​ហើយ​បិត​គំរប​លើកដាក់​លើ​ឡាន​ដឹក​ជ​ញ្ជួ​ន​បោះ​អោយ​ម៉ូយ​កន្លែង​លក់​។​
​លោក ភិ រម្យ​នា ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាត់ដំបង​បាន​លើកឡើងថា អ្នកទិញ​ទឹកបរិសុទ្ធ​ទទួលទាន​គ្រប់គ្នា​គិតថា​ហូប​ហើយ​ជា​ទឹកស្អាត​ល្អ​មិន​ព្រួយ​បារ​ម្មណ៍​ពី​ការប៉ះពាល់​ដល់​សុខភាព មិន​នឹកស្មានថា​សិប្បកម្ម​ខាងលើ​ផលិត​មិនមាន​ការយកចិត្តទុកដាក់ មិនមាន​បន្ទប់​បិតបាំង​ឬ​ដំបូល​ឡើយ មិនតែប៉ុណ្ណោះ​ទីកន្លែង​បូមទឹក​ច្រកចូល​ដប​នៅ​រួម​ជាមួយគ្នា​និង​កន្លែង​បូម​ប្រេង​ឥ​ន្ធ​នះ​ថែមទៀត​។ បញ្ហា​ខាងលើនេះ​លោក​សំណូមពរ​អោយ​មន្ត្រី​ជំនាញ​ដែល​ពាក់​ព​ន្ធ័​ចុះ​បំពេញការងារ​បម្រើ​សង្គម​ផង បើ​នៅតែ​បណ្ដែតបណ្ដោយ​មិនបាន​យកចិត្តទុកដាក់​ដូចនេះ​ទៀត​ប្រាកដជា​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​ជាក់​ជាមិនខាន​ថ្ងៃ​ខាងមុខ​។​
​ចំណែក​លោក ឡេង ស្រ៊ុន ម្ចាស់​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ហ្គោល​ដេ​ន​ស៊ី​និង​ជា​ម្ចាស់​ស្ថាន​នី​យ៍​ប្រេង​ឥ​ន្ធះ​គ្មាន​ម៉ាក គ្មាន​យ៉ី​ហោ​ខាងលើនេះ​បាន​ប្រាប់​អោយដឹងថា លោក​សុំ​ការលើក​លេង​ផង​កុំអោយ​ផ្សព្វផ្សាយ​ចេញទៅ​ខាងក្រៅ​ចំពោះ​រឿងនេះ​ព្រោះ​លោក​គ្រោង​និង​រៀបចំ​ទីកន្លែង​ហើយ​។​
​រីឯ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តបាត់ដំបង​លោក​សំបូរ ផូ បានអោយដឹងថា ទីតាំង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ខាងលើ​លោក​ធ្លាប់បាន​ណែរ​នាំ​មួយដង​ជា​ពីរដង​ហើយ លោក​នឹង​ចាត់​អោយ​មន្ដ្រី​របស់លោក​ចុះទៅពិនិត្យ​សាជាថ្មី​ទៀត​៕

16559370_1829993510572544_787486680_n16523001_1829993520572543_938545842_n 16558804_1829993523905876_720684333_n16650278_1829993517239210_521811943_n