ធី សុវណ្ណថា ចូលបំភ្លឺតាមការកោះហៅរបស់តុលាការ
រាជធានីភ្នំពេញ៖កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖៤៥នាទី ព្រឹកនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្តឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក។
ចំណែកលោក លី ច័ន្ទតុលា មេធាវីការពារក្តីឲ្យកញ្ញា ធី សុវណ្ណថា ក៏បានចូលទៅតុលាការជាមួយកូនក្តីផងដែរ ខណដែលសំណុំរឿងនេះ ដើមបណ្តឹងប្តឹងលោក សម រង្ស៊ី ទាក់ទងការចោទប្រកាន់ថា សម្តេច ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារ ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ៕