រាជធានីភ្នំពេញ៖កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នាងបានប្តូរចិត្តអំពីការប្តឹងលោក សម រង្ស៊ី ដែលពីមុនទារសំណងតែ២៥ម៉ឺនដុល្លារ។ ឥឡូវនេះនាងទារសំណងដល់៥០ម៉ឺនដុល្លារ ខណដែលលុយទាំងនោះនាងនឹងយកទៅអភិវឌ្ឍន៍តំបន់អារ៉ែង ខេត្តកោះកុង។
សូមជំរាបថា កញ្ញា ធី សុវណ្ណថា បានប្តឹងលោក សម រង្ស៊ី ដោយភ្ជាប់យកករណីដែលលោក សម រង្ស៊ី ចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារអាមេរិក ឱ្យរូបនាងធ្វើសកម្មភាព ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ។ ដូច្នេះ ដើម្បីបង្ហាញភាពស្អាតស្អំ ទើបកញ្ញា ធី សុវណ្ណថា បានប្តឹងទៅតុលាការឲ្យជួយរកយុត្តិធម៌ និង ផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់ ។ អញ្ចឹងមែនលោក សម រង្ស៊ី កាន់តែធ្ងន់កហើយ ហើយមិនដឹងថា ទ្រព្យសម្បត្តិក្នុងប្រទេសរបស់លោកអាចទូទាត់គ្រប់ឬយ៉ាងណានោះទេ៕