ចាប់​ស្ត្រី​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់ រួមនិង​កា​កូ​អ៊ី​ន​ជិត​២​គីឡូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួមសហការ​ណ៍​ជាមួយនឹង​កម្លាំង​នគរបាល​អន្តោប្រវេសន៍ និង​កម្លាំង​គយ​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាមួយនឹង​គ្រឿងញៀន​ប្រភេទ​កា​កូ​អ៊ី​ន​ទម្ងន់​១៧៩១,២៣​ក្រាម​ដែល​ប្រើប្រាស់​វិធី​បង្កប់​ក្នុង​ឡេវអាវ​របស់ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
​ស្ត្រី​ជនសង្ស័យ​មានឈ្មោះ MEJIAS NEILIN COROMOTO អាយុ​២៨​ឆ្នាំ ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កាន់​លិខិតឆ្លងដែន​លេខ 121100315​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​កា​កូ​អ៊ី​ន​ជិត​២​គីឡូក្រាម​។ ស្ត្រី​ជនបរទេស​រូបនេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​កាត់ទោស​តាមផ្លូវ​ច្បាប់​៕

e5e e2 e3 e4