បឹង​បូរាណ និង​ស្រះ​ទឹក​មូលនិធិ​របស់​អង្គការ​ត្រូវបាន​អាជ្ញាធរ​ឃុំ​រាំង​កេ​សី​ឃុបឃិត​គ្នា​ចាក់ដី​លប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​បាន​និយាយ​នៅ​ថ្ងៃទី​៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧​នេះ​ថា បឹង​បូរាណ​មួយកន្លែង​មានឈ្មោះ​ថា​បឹង​ស្វាយ​ជាតិ​ស្ថិត​ក្នុងភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ទំហំ​ដី​៦​ហិកតា ពី​ដើម​មក​បឹង​មួយ​នេះ​មានទឹក​ខួបប្រាំងខួបវស្សា​មិនដែល​ដាច់​ឡើយ​ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងមូល​អាស្រ័យ​ផល​ប្រើប្រាស់​ទឹក​បឹង​នេះ​ទាំងអស់គ្នា តែ​ក្រោយមក​បឹង​មាន​សភាព​រាក់​នឹង​ជួប​គ្រោះរាំងស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់​ផង​នោះ​ខាង​អង្គការ​បាន​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​អោយ​ពលរដ្ឋ​ស្តា​បាន​ទឹក​ប្រើប្រាស់​រហូតដល់​សព្វថ្ងៃ​នេះ​។​
ពលរដ្ឋ​និយាយទៀតថា​៖​អាជ្ញាធរ​ភូមិ ឃុំ​រាំង​កេ​សី​នេះ មិន​ត្រឹមតែ​មិនបាន​ថែរក្សា​អភិរក្ស​បឹង​បូរាណ​ទុក​អោយបាន​គង់វង្ស​នោះទេ​ថែមទាំង​បាន​ឃុបឃិត​គ្នា​ចាក់ដី​លុប​បឹង​ពុះ​ជា​ឡូ​លក់​ក្នុង​រូបភាព​ផ្សេងៗ​ជា​លេស​ដើម្បី​យកលុយ​ចែកគ្នា​ទៀតផង​។​
ពាក់ព័ន្ធ​ទៅនឹង​បឹង​បូរាណ​នេះដែរ លោក ម៉ិ​ញ ភឿ​ត ជា​មេឃុំ​រាំង​កេ​សី បាន​ប្រាប់ សារព័ត៌មាន​(​មេគង្គ​ប៉ុស្តិ៍​)​យើង​នៅ​ព្រឹក​មិញ​នេះ​ថា បញ្ហា​លុប​បឹង​នេះ​គឺ​លុប​មែន​ប៉ុន្តែ​មិនមែន​លុប​ទាំងស្រុង​នោះទេ​គឺ​គ្រាន់តែ​លុប​ប្រវែង​៥០​ម៉ែត្រ​ដែលជា​ចំណីផ្លូវ​រថភ្លើង​ប៉ុណ្ណោះ​ដើម្បីអោយ​បងប្អូន​ដែល​លក់ដូរ​នៅលើ​ចិញ្ចើម​ចុះទៅ​លក់​ខាងក្រោម​វិញ​ព្រោះ​គេ​ជិត​ជួសជុល​ផ្លូវ​រថភ្លើង​ឆាប់ៗ​នេះហើយ​។ ចំណែក​ថា​លោក​លុប​ដី​បឹង​លក់​គឺ​មិនមែន​ទេ​គឺ​គ្រាន់តែ​បើសិនជា​ការ​លុប​នោះ​ចំណាយលុយ​អស់​(​មួយ​ម៉ឺន​ដុល្លារ​)​លោក​អោយ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នៅលើ​ដី​នោះ​រៃអង្គាស​គ្នា​គ្រប់​(​មួយ​ម៉ឺន​ដុល្លារ​)​ទៅអោយគេ​តែប៉ុណ្ណោះ​ឃុំ​មិន​គេង​ប្រវ័ញ្ច​យកលុយ​នោះទេ​។​
ចំណែក​លោក គឹម វ​ណ្ណះ អភិបាល​នៃ​គណៈ​អភិបាលស្រុក​សង្កែ​លោ​កថា​មិន​បានដឹង​ទេ​ពាក់ព័ន្ធ​នឹង​ការ​លុប​ដី​បឹង​បូរាណ​និង​ស្រះ​ទឹក​មូលនិធិ​របស់​អង្គការ​មួយ​នេះ​លោក​បាន​ចាត់​អោយ​លោក​សំ​ចន្ថា​អភិបាលរង​ស្រុក​ចុះទៅ​មើល​ហើយ​ក្រោយមក​មានការ​សម្របសម្រួល​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ព្រមព្រៀងគ្នា​លុប​នៅតែ​លុយ ប៉ុន្តែ​កាយ​ស្រះ​ថ្មី​នៅក្នុង​បឹង​នោះ​អោយ​ពួកគាត់​មួយ​ផង​ដើម្បី​បាន​ទឹក​ប្រើប្រាស់​៕

16667784_1830454837193078_722753569_o16558951_1830454647193097_1524491270_n16684522_1830454650526430_908796036_n