ទូរស័ព្ទ​ប្រាប់​ម្តាយ​ថា ទៅជិត​ដល់ផ្ទះ​ហើយ តែ​​មិនឃើញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​នារី​កម្មករ​រោងចក្រ​វ័យ​១៨​ឆ្នាំ​បន្ទាប់ពី​ចាក់​ចេញពី​កន្លែងធ្វើការ​ធ្វើដំណើរ​ឆ្ពោះ​ទៅផ្ទះ​ស្រាប់តែ​បាត់​មិនដឹងថា​ទៅណា ទាំង​គ្មាន​ដំណឹង​ធ្វើអោយ​ម្តាយ​មានការ​ព្រួយបារម្ភ​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។​
​នារី​កម្មករ​រោងចក្រ​ដែល​បាត់​ខ្លួន​មានឈ្មោះ លី ស្រី​រ៉ា អាយុ​១៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​”​ឡាយ​ប៊​ល​” បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ត្រាច់ ឃុំ​កំពុង​សិលា ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ដែលមាន​ម្តាយ​ឈ្មោះ នៅ មុំ អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ “​ឡាយ​ប៊​ល​” បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ត្រាច់ ឃុំ​កំពុង​សិលា ស្រុកស្រែ​អំបិល ខេត្តកោះកុង មានកូន​៣​នាក់ កូន​ដែល​បាត់​គឺជា​កូនច្បង​។​
​តាម​ការរៀបរាប់​ពី​ស្ត្រី​ដែលជា​ម្តាយ​បានអោយដឹងថា រូប​ខ្លួន​និង​កូន​គឺ​ធ្វើ​នៅក្នុង​រោងចក្រ “​ឡាយ​ប៊​ល​” ជាមួយគ្នា ហើយ​មុនពេល​កើតហេតុ​រូប​ខ្លួន​ដែលជា​ម្តាយ​បាន​ចេញពី​ធ្វើការ​នៅ​ម៉ោង​៦​ល្ងាច ហើយក៏​ធ្វើដំណើរ​ទៅផ្ទះ​ចំណែក​កូនស្រី​របស់គាត់​បាន​ថែម​ម៉ោង​រហូតដល់​ម៉ោង​៨​យប់ ហើយក៏​បានធ្វើ​ដំណើរ​ដោយ​រថយន្ត​របស់​រោង​ចក្រ​ឆ្ពោះ​ទៅផ្ទះ ហើយ​នារី​ជា​កូន​បាន​ឈប់​នៅ​ផ្សារ​ព្រៃទា​ដើម្បី​ទិញ​បង្អែម​ផ្ញើអោយ​ម្តាយ ហើយ​ក៏បាន​ទូរស័ព្ទ​ទៅ​ម្តាយ​ថា កូន​ជិត​ទៅដល់​ផ្ទះ​ហើយ ហើយ​ម្តាយ​ក៏​រង់ចាំ​កូន តែ​មិនឃើញ​បានឃើញ​កូន​ត្រលប់មក​ផ្ទះ​ទេ ហើយ​ទូរស័ព្ទ​ក៏​ទាក់ទង​លែង​ចូល​រហូតដល់​ព្រឹក ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​តែម្តង​។​
​ក្រោយពី​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​ខ្លាចក្រែង​មាន​ករណី​អ្វី​ផ្សេង​កើតឡើង ហើយ​ម្តាយ​ក៏បាន​ត្រលប់​ទៅផ្ទះ​ដើម្បី​រង់ចាំ​កូន​ត្រលប់​មកវិញ​រឺ​យ៉ាងណា​នោះទេ​។​
​ហើយក៏​សូម​ប្រកាស​ថាបើ​បងប្អូន​ណា​ប្រទះឃើញ​នារី​ដែល​បាត់​ខ្លួន​ខាងលើ​ទំនាក់​ទំ​ង​មក​លេខ​ទូរស័ព្ទ ០១៥ ៦៧៦ ៩៣៦ ផង​៕

16650871_1830454843859744_887229346_o16522401_1830454840526411_1663464083_o 16586585_1830454847193077_1119280268_o 16586824_1830454827193079_881645663_o