ចាប់បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្រុង​ស្ទឹងត្រែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2017 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​ការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ដែលជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ប្រចាំ​ក្រុង​ស្ទឹងត្រែង ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅត្រង់ចំណុច​ស្រែ​សំគង់ ស្ថិតក្នុង​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​កំពុង​ធ្វើ​សកម្មភាព​។​
លោក​វរសេនីយ៍ឯក យិន បញ្ញា​រិ​ទ្ធ នាយការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មុននឹង​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខាងលើ កម្លាំង​ជំនាញ​បានធ្វើ​ការតាមដាន និង​ស៊ើបអង្កេត​អស់​រយៈពេល​យ៉ាងយូរ​ផងដែរ ទើប​កំណត់​មុខសញ្ញា​បាន រហូត​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ក្នុង​គ្រានេះ​ផងដែរ​។ លោក​វរសេនីយ៍ឯក​បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើនេះ មាន​ឈ្មឈ្មោះ ឯម សុផល អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តាល សង្កាត់​/​ក្រុង​/​ខេត្តស្ទឹងត្រែង​។
​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង សមត្ថកិច្ច​ផ្ទៀងផ្ទាត់​ឃើញថា វត្ថុតាង​បទល្មើស​ទាំងនេះ​ជា​ប្រភេទ​មេ​តំ ហ្វេ​តា​មីន​(WY)​ចំនួន​២៤០០០​គ្រាប់​អាវុធ​ខ្លីម៉ាក​K៥៩​ចំនួន​០១​ដើម រួម​និង​រថយន្ត​ម៉ា​កវី​ហ្គោ​ពណ៌​ខ្មៅ​ផងដែរ​។ ពាក់ព័ន្ធ​ក្នុង​ការចុះ​ប​ង្រា​ប​ករណី ជួញដូរ​គ្រឿងញៀន​ខាង​លើ​នេះ ផងដែរ គឺធ្វើឡើង​ក្រោម​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង ក្នុង​យុទ្ធនាការ​បោសសំអាត​បទល្មើស​គ្រឿងញៀន​នូវ​រយះពេល​៦​ខែ​។​
បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

16593667_1830598620512033_1153790196_o16667442_1830598603845368_1685225082_o 16667544_1830598597178702_1180440662_o