ទៅ​បង់សំណាញ​ ជំងឺ​រើ​ឡើង​ប្រកាច់​ធ្លាក់ទឹក​ជាប់​នឹង​សំណាញ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2017 ក+ ក-

ភ្នំពេញ​៖​បុរស​មាន​ជំងឺ​តេ​តា​ណុ​សម្នាក់​ទៅ​បង់សំណាញ់​ប្រកាច់​ធ្លាក់ចូល​ទឹក​ជាប់​នឹង​សំណាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រង់ចំណុច​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​យោងតាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាត់​ជនរងគ្រោះ​ប្រហែល​មួយ​ម៉ោង​មានការ​សង្ស័យ​ក៏​នាំគ្នា​ដើររក​ទៅដល់​កន្លែងកើតហេតុ​ខាងលើ​ក៏បាន​ប្រទះឃើញ​ដៃ​ជនរងគ្រោះ​ជាប់​និង​សំណាញ់​នៅក្នុង​ទឹក​ក៏បាន​នាំគ្នា​លើកឡើង​ហើយ​និង​ធ្វើ​ចលនា​ស​ង្ក្រោះ​បឋម​តែ​អកុសល់​ជន​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ សព​បុរស​ខាងលើ​មានឈ្មោះ ទូច មុន្នីរ​ត្ន័ អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​សព​បុរស​ខាងលើ​បាន​សន្និដ្ឋានថា សព​ខាងលើ​ពិតជា​លង​ទឹក​ស្លាប់​ពិតប្រាកដ​មែន​ពុំមែន​ជា​ករណី​ឃាតកម្ម​នោះទេ ហើយ​សព​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

16709536_1830847813820447_498849989_o16586608_1830847807153781_185527872_o 16586858_1830847810487114_329522349_o