បង្ក្រាប​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ចាប់ខ្លួន​មេខ្លោង​២​នាក់ រំដោះ​នារី​រងគ្រោះ​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ល្ងាចមិញ​កម្លាំង​នគរបាល​អគ្គស្នងការ​នគរបាលជាតិ​បាន​ចុះបង្ក្រាប​កន្លែង​ម៉ាស្សា​កោស​ជប់​ដែល​ប​ង្រ​កប់​សេវា​ផ្លូវភេទ​មួយកន្លែង​នៅ​ចំណុច​ផ្លូវ​៥១៤ ក្រុម​៣ ស្ថិតនៅ​ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយបាន​ឃាត់ខ្លួន​ស្ត្រី​មេខ្លោង​២​នាក់ និង​រំដោះ​នារី​រងគ្រោះ​៦​នាក់​ផងដែរ​។​
​អនុ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក សំបូរ មា​ណ្ណា​រិ​ទ្ធ បាន​ប្រាប់ថា កម្លាំង​លោក​បាន​ចុះ​ប្រតិបត្តិការ ក្រោម​ការសម្របសម្រួល​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ឃាត់​ស្ត្រី​២​នាក់​សង្ស័យ​យកទៅ​សាកសួរ​នាំ​និង​រំដោះ​នារី​រងគ្រោះ​៦​នាក់​យកទៅ​សួរនាំ​ដែរ​៕

fn-2017-02-10-10-35-11-0fn-2017-02-10-10-35-11-1 fn-2017-02-10-10-35-11-5