ចាន់ វឌ្ឍនាកា ចាក​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2017

​បាល់ទាត់​៖​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់មិញ​នេះ​កំពូល​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ ចាន់ វឌ្ឍនាកា បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​ប្រទេស​ជប៉ុន ជាទី​ដែល​រូបគេ​ត្រូវ​ចូលរួម​លេង​ឲ្យ​ក្លិប Fujieda MYA នៃ​ក្របខណ្ឌ J-League 3 លើ​កិច្ចសន្យាខ្ចី​ជើង​មួយឆ្នាំ​ពី​ក្លិប​បឹងកេត​អង្គរ​។​
​កូនប្រុស​អភិបាលខេត្ត​រូបនេះ​បា​នស​សេរ​នៅលើ​បណ្តាញ​សង្គម Facebook ខ្លួន​ថា លា​ហើយ​កម្ពុជា​ជួបគ្នា​ពេល​ក្រោយ ខ្ញុំ​នឹក​អ្នក​គ្រប់គ្នា​៕

16684211_1844451455831655_456092317427821013_n