តំណាងរាស្ត្របក្សប្រឆាំងចូលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភា
រាជធានីភ្នំពេញ៖នៅព្រឹកមិញនេះ គេសង្កេតឃើញប្រធានគណៈកម្មការទាំង៥រូប នៃរដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិភាក្សាទៅលើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
គម្រោងធ្វើវិសោធនកម្មច្បាប់ខាងលើនេះ ឆ្លើយតបសំណើរបស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦៦រូប ដែលបានស្នើមកសភា ហើយវិសោធនកម្មនោះ ហាមមិនឲ្យទណ្ឌិតឈរឈ្មោះជាប្រធានអនុប្រធានគណបក្សនយោបាយនោះទេ៕