ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​រង​ការរិះគន់​ពី​ពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2017 ក+ ក-

ខេត្តពោធិ៍សាត់​៖​សម​ត្ត​កិច្ច​ជាច្រើន​នាក់ ស្ទើរ​ទង្គិច​ក្បាល​គ្នា​ចែក​មុខព្រួញ​សម្រុកចូល​បឹង​ទន្លេសាប ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ ហើយ​សកម្មភាព​នោះ​ត្រូវបាន​គេ​សង្ស័យថា ត្រូវមាត់​ថ្នាក់ដឹកនាំ ក្រោយពី​ឃើញ​ឧទ្ធម្ភាគចក្រ​ហោះហើរ​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងមកនេះ​។​
​ប្រតិបត្តិការ​ខាងលើនេះ​ប្រ​ព្រិ​ត្ត​ឡើង​នា​ថ្ងៃទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​នានា​នៃ​ស្រុក​ចំនួន ០៣ គឺ​ស្រុក​ក្រគរ​.​ស្រុក​បាកាន និង​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​ប្រភពព័ត៌មាន​ពី​កំលាំង​ចុះ​ប្រតិបត្តិការ​ខាងលើ​បង្ហើប​ឲ្យ​ដឹងថា កំលាំង​ជាច្រើន​សន្ធឹក​ស​ន្ថា​ប់​នេះ ចែក​មុខព្រួញ​គ្នា​ជា​បី​តាម​បណ្ដា​ស្រុក​ខាងលើ ហើយ​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ដោយ សរុប​ទាំង ០៣​ស្រុក រួមមាន កំលាំង​ធ្វើការ​បង្ក្រាបបាន​បទល្មើស​ប្រភេទ​ឧបករណ៍​រួមផ្សំ​(​ប​)​ចំនួន ៣៨​ខ្សែ​ឬ​កន្លែង ដែលមាន​ប្រវែង​ចំនួន ១៦១៤០​ម៉ែត្រ ក្បាល​(​ប​)​ចំនួន ៣១​គ្រឿង លូ​កង​ចំនួន ០៨​មាត់ បង្គោល​ចំរឹង​ចំនួន ៥១៨៤​ដើម ចាក់​លែង​ត្រី​ចុះ​រុះ​ចូលក្នុង​ទឹក​បឹង​ទន្លេសាប​ជា​បឹង​ធម្មជាតិ​វិញ​ចំនួន ៦៧៨​គី​ឡី​ក្រាម​។ យ​
​ប្រភពព័ត៌មាន​ខាងលើ​បន្តទៀតថា លទ្ធផល​ដែល​កំលាំង​បង្ក្រាប​បានជា​វត្ថុតាង នៃ​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ស្តីពី​ជលផល បាន​បំផ្លាញចោល​ទាំងស្រុង​នៅនឹងកន្លែង​។​
​ប្រព​ភ​ព័ត៌មាន​ផ្សេងៗ​លើកឡើងថា ទន្ទឹម​និង​ការដែល​កំលាំងចំរុះ​ខេត្ត​ចែក​មុខព្រួញ​គ្នា ដើម្បី​ធ្វើការ​ចុះបង្ក្រាប​បទល្មើស​នេសាទ​តាម​បណ្ដា​ស្រុក​នានា​ទាំង​ចំនួន ០៣​នេះ ដោយសារតែ​ត្រូវមាត់​ថ្នាក់ដឹកនាំ និង​គំរាម​ដក​គ្រ​វ័ត​ចោល​ទៀតផង​នោះ ទើប​នាំគ្នា​ចុះ​ធ្វើការ​បង្ក្រាប​បែបនេះ ។​
​ប្រតិបត្តិការ​នោះ​គឺ​ក្រោយពី​គេ​ឃើញ​លោកស្រី Suwanna Gauntlett ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​អង្ក​ការ​សត្វព្រៃ​(Wildlife Allialance) និង​ក្រុម​រួមការ​ងារ​របស់​លោកស្រី បាន​អញ្ជើញលោក អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក អភិបាលរង​ឡើង ឧទ្ធម្ភាគចក្រ ហោះហើរ នា​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ មកនេះ ដើម្បី​ត្រួតពិនិត្យ​ក្នុងការ​បង្ក្រាប​បន្ត​កិច្ចប្រតិបត្តិការ ទាំង​បទល្មើស​ព្រៃឈើ​ទាំង​បទល្មើស​នេសាទ​៕

IMG-20170213-WA0345IMG-20170213-WA0347 IMG-20170213-WA0348