បំផ្ទុះ​គ្រាប់បែក​លើ​ហ្វូង​បាតុករ​នៅ​ក្រុង​ឡា​ហ័​រ​សម្លាប់​មនុស្ស​១០​នាក់ របួស​ជាង​៤០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2017 ក+ ក-

ប៉ា​គី​ស្ថាន​៖​មនុស្ស​១០​នាក់​បាន​ស្លាប់ និង​ជាង​៤០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ការ​ហេតុ ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​មួយ ដែល​បាន​វាយប្រហារ​មកលើ​ក្រុមបាតុករ​រាប់រយ​នាក់ កំពុងធ្វើការ​តវ៉ា​មួយ នៅក្នុង​ទីក្រុង​ឡា​ហ័​រ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ម្សិលមិញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​អាជ្ញាធរ​ប៉ា​គី​ស្ថាន​និយាយថា ហេតុការណ៍​ផ្ទុះ​នេះ​បាន​កើតឡើង នៅ​ចំពេល​បាតុករ​រាប់រយ​នាក់ កំពុង​នាំគ្នា​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ថ្មី​មួយ​ប្រកាស ឱ្យប្រើ​ដោយ​អភិបាលខេត្ត Punjab និង​រដ្ឋាភិបាល​ទីក្រុង​ឡា​ហ័​រ នៅ​ខាងក្រៅ​បរិវេណ​សភា​។
​ទោះបីយ៉ាងណា​ភ្លាមៗ​នោះដែរ​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួល ខុសត្រូវ​នៅឡើយ​ទេ​៕

fn-2017-02-13-21-31-58-1